Connect with us

កីឡា

ខ្សែ​​ក្រវាត់​​ខារ៉ាបាវ​ ពេជ្រ​ សម្បត្តិ ផ្តួល​ រ៉ាក់​ថៃ​ ទឹក​២​ ខណៈ​ ទួនប៉េ​ ផ្តួល​ ផាត់ណាត់ ឈរកំពូល​តារាង​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​រហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ និង​ខ្លា​ចាស់​ឆ្លង​ដែន ទួន​ប៉េ ស៊ីតសាមផាយ៉ាត ​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា​ បន្ទាប់​ពី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​រៀង​ៗ​សម្រាប់​ការ​ប្រកួតខ្សែ​ក្រវាត់​ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ​រដូវ​កាល​ទី​៨​ ជុំ​ទី​២​ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​សង្វៀន​បាយ័ន។

ពេជ្រ សម្បត្តិ (ក្រហម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​លេង​គុន​ខ្មែរ ផាន ផាន់ណាត់ ​តស៊ូ​បាន​ត្រឹម​តែ​៤​ទឹក​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​នេះ បន្ទាប់​ពី​ត្រូវ​បាន​ខ្លា​ចាស់​កំពូល​ល្បិច ទួនប៉េ បាន​ដេញ​វាយ និង​សម្រុក​ចូល​​យ៉ាង​ខ្លាំង ហើយ​អ្នក​លេង​ឆ្លង​ដែន​ដៃ​រូប​នេះ​ប្រើ​កណ្តាប់​វាយ​លើ​ក្បាល​ពោះ​រឿយ​ៗ​ឲ្យ​ដួល​​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​មុន​ពេល​ថែម​មួយ​ជង្គង់​ទៀតត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​តែ​ម្តង។

កាល​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​១ ផាត់ ផាត់ណាត់ បាន​បរាជ័យ ដូច្នេះ​ការ​ប្រកួត​សរុប​ទាំង​ពីរ​លើក​នេះ​រូប​គេ​ទើប​ទទួល​បាន​២​ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​ខ្លា​ចាស់​ឆ្លង​ដែន ទួនប៉េ ​រក​បាន​៦​ពិន្ទុ​ពេញ​ឡើង​ទៅឈរ​លើ​កំពូល​តារាង​ បន្ទាប់​ពី​ប្រកួត​ពីរ​លើកគឺ​ឈ្នះ​ទាំង​ពីរ​លើក។ កាល​ពី​ប្រកួត​លើក​ទី១ កីឡាករ​ថៃ​រូបនេះ​បាន​ឈ្នះ ពេជ្រ សម្បត្តិ។

ចំណែក ពេជ្រ សម្បត្តិ រក​បាន​ជ័យជម្នះ​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ហើយ បន្ទាប់​ពី​ផ្តួល​កីឡាករ​ថៃ រ៉ាក់ថៃ ស៊ីតអាចានបៀរ តាម​រយៈ​កណ្តាប់​ដៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ពិត​ជា​ត្រូវ​ការ​ជ័យជម្នះ​ខ្លាំង​ណាស់​ដើម្បី​សន្សំ​ពិន្ទុ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​ចាញ់​​កាល​ប្រកួត​លើក​ទី​១។ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​២​រូប​គឺ​កីឡាករ ធន់ ផានិត ​ដែល​សង្ឃឹម​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ខ្វែង។​

ទួនប៉េ (ខៀវ)

តាម​រយៈ​ជ័យជម្នះ​នេះ​ផ្តល់​ឲ្យ​ ពេជ្រ សម្បត្តិ ឈរ​លើ​កំពូល​តារាង​ពូល​ខ្មែរ ខណៈជ័រ​ ពៅ និង​ធន់ ផានិត ត្រូវ​ប្រកួត​លើក​ទី​២​នៅ​ថ្ងៃ​អាទិត្យ ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២។

សូម្បី​បញ្ជាក់​ថា អ្នក​លេង​គុន​ខ្មែរ​៤​រូប​ស្ថិត​នៅ​ក្នុង​ពូល​​ A​ ខណៈ​អ្នក​លេង​មួយ​ថៃ​ស្ថិត​នៅ​ពូល​ B។ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ កីឡាករ​ខ្មែរ​មិន​ប៉ះ​គ្នា​ទេ ហើយ​កីឡាករ​ថៃ​ក៏​មិន​ប៉ះ​គ្នា​ដែរ។ អ្នក​លេខ​១​ និង​លេខ​២​នៃ​ពូលនីមួយ​ៗ​​​ត្រូវ​ប្រកួត​គ្នា​​ក្នុង​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

ពិន្ទុ​បណ្តោះ​អាសន្ន​ពូល​ខ្មែរ​ (A)

  • ពេជ្រ សម្បត្តិ មាន​​៤​ពិន្ទុ (​២​ប្រកួត)
  • ជ័រ ពៅ មាន​៣​ពិន្ទុ (១​ប្រកួត
  • ផាន់ ផាត់ណាត់ មាន​២ពិន្ទុ (​២​ប្រកួត)
  • ធន់ ផានិត មាន​១​ពិន្ទុ (១​ប្រកួត)

ពិន្ទុបណ្តោះ​អាសន្នពូល​ថៃ (B)

  • ទួនប៉េ ស៊ីតសាមផាយ៉ាក មាន​៦​ពិន្ទុ (២​ប្រកួត)
  • រ៉ាក់ថៃ ស៊ីតអាចានបៀរ មាន​៤​ពិន្ទុ (២​ប្រកួត)
  • ផាត់ថាណា ស៊ី​អាចានរីក មាន​៣​ពិន្ទុ (១​ប្រកួត)
  • ផេតម៉េតម៉ៃ មាន​១​ពិន្ទុ (​១​ប្រកួត)

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម