កីឡា
Takumu ស៊ុតអង្គរថៃហ្គឺរ ៣គ្រាប់នាំមុខ Haber ឡើងកំពូលតារាងគ្រាប់បាល់
កីឡាករសញ្ជាតិជប៉ុន Takumu Nishihara បានឡើងទៅឈរលើកំពូលតារាងនៃកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១២នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២២ បន្ទាប់ពីស៊ុតចូលអង្គរថៃហ្គឺរ៣គ្រាប់ជួយ Tiffy Army ទទួលបានជ័យជម្នះដ៏អស្ចារ្យដោយលទ្ធផល ៥-១។
Takumu ស៊ុតចូល៣គ្រាប់នៅនាទី២០ ៣០ និង៥៣ ហើយ សរ ពិសិដ្ឋ ស៊ុតបាន១គ្រាប់ និង ណារ៉ុង កក្កដា ស៊ុតបាន១គ្រាប់ដែលរួមចំណែកជួយ Tiffy Army (ក្រសួងការពារជាតិ) ទទួលបានជ័យជម្នះដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿ ៥-១ លើ អង្គរថៃហ្គឺរ។
តាមរយៈគ្រាប់បាល់បន្ថែម៣គ្រាប់នេះបានធ្វើឲ្យ Takumu រកបានចំនួន១៥គ្រាប់ពោលគឺនៅពីលើខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ដែលរកបាន១៤គ្រាប់។ និយាយរួម កីឡាករជប៉ុនជួរមុខរបស់ក្រសួងការពារជាតិរូបនេះរកបានគ្រាប់បាល់ស្ទើរគ្រាប់ការប្រកួតគឺលេងបាន១២ប្រកួតរកបាន១៥គ្រាប់ពិតជាមិនធម្មតា។
បន្ទាប់ពីទទួលបានលទ្ធផលល្អមួយរយៈពេលចុងក្រោយនេះ ក្រសួងការពារជាតិបានរួចផុតពីតំបន់កាត់ចេញគឺលេខ៧ និងលេខ៨ ហើយ ខណៈពេលនេះពួកគេស្ថិតនៅលេខរៀងទី៦។ ចំណែកព្រះខ័នរាជស្វាយរៀងបន្តភាពខ្លាំងរបស់ខ្លួនដដែល ដោយឈ្នះ១០ប្រកួត និងស្មើ២ប្រកួត កំពុងឈរលើកំពូលតារាងនាំមុខក្រុមលេខ២ វិសាខា ១០ពិន្ទុ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព