Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​បដិសេធ​ថា ខ្លួនមិនបាន​បង្ក​ឲ្យមានវិបត្តិ​ស្បៀងអាហារ​ពិភពលោក ទេ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានច្រានចោលការអះអាងដែលថា ទីក្រុងមូស្គូ បណ្តាលឲ្យមានវិបត្តិស្បៀងអាហារពិភពលោក។

ក្នុងសុន្ទរកថាទៅកាន់ឯកអគ្គរដ្ឋទូតសម្ព័ន្ធអារ៉ាប់នៅទីក្រុងកែរ ប្រទេសអេហ្ស៊ីប លោក Lavrov បាននិយាយថា ប្រទេសលោកខាងលិច កំពុងបំភ្លៃការពិត អំពីផលប៉ះពាល់នៃទណ្ឌកម្មលើសន្តិសុខស្បៀងពិភពលោក។

លោក​បាន​ចោទ​ប្រទេស​លោក​ខាង​លិច​ថា កំពុង​ព្យាយាម​ដាក់​ឥទ្ធិពល​របស់​ខ្លួន​លើ​អ្នក​ដទៃ។

គួរបញ្ជាក់ថា ភាគច្រើននៃពិភពអារ៉ាប់ និងអាហ្រ្វិក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារកង្វះគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រដើម្បីចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ ត្រូវជាប់គាំងបន្ទាប់ពីប្រទេសរុស្ស៊ី វាយប្រហារគោលដៅនៅក្នុងកំពង់ផែ Odesa កាលពីថ្ងៃសៅរ៍។

លោក Lavrov នឹង​បន្ត​ទៅ​ទស្សនកិច្ច​ប្រទេស​អាហ្វ្រិក​ចំនួន​បី ដើម្បី​ប្រមូល​ផ្តុំ​គាំទ្រ​ចំពេល​មាន​កំហឹង​ជុំវិញ​សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ផ្តល់ជំនួយយោធាថ្មី ក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម