សុខភាព
សិង្ហបុរីរកឃើញកើតជំងឺអុតស្វា២នាក់ទៀត សរុប៨នាក់ហើយ
ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា២ករណីទៀតដែលបានធ្វើឲ្យចំនួនសរុបអ្នកកើតជំងឺនេះឡើងដល់៨ករណី។
ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ករណីទី១គឺជាបុរសជនជាតិអេស្តូនីអាយុ៤៦ឆ្នាំដែលធ្វើដំណើរមកពីប្រទេសអង់គ្លេសចូលសិង្ហបុរីកាលពីថ្ងៃទី២១ ខែកក្កដា និងបានធ្វើតេស្តរកឃើញវិជ្ជមានកាលពីថ្ងៃទី២៤ ខែកក្កដា។
បុរសអេស្តូនីរូបនេះកើតមានកន្ទួលលើរាងកាយ ក្កៅខ្លួន និងហើមកូនកណ្តុរ ហើយបានព្យាយាមរកការព្យាបាលកាលពីថ្ងៃទី២៣ ខែកក្កដា។ គាត់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យជាតិនៃជំងឺឆ្លងសិង្ហបុរីនៅថ្ងៃដែលនោះ។
ចំណែកម្នាក់ទៀតជាបុរសជនជាតិសិង្ហបុរីអាយុ២៦ឆ្នាំដែលបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺអុតស្វាកាលពីថ្ងៃទី២៤ ខែកក្កដា។ គាត់កើតកន្ទួលរមាសលើខ្លួន និងបានព្យាយាមរកការព្យាបាលនៅមន្ទីរពេទ្យ មុនពេលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាតិនៃជំងឺឆ្លងសិង្ហបុរីដែរកាលពីម្សិលមិញ។
ជាធម្មតាជំងឺអុតស្វាអាចជាសះស្បើយដោយខ្លួនក្នុងរយៈពេលចន្លោះពី១៤ទៅ២១ថ្ងៃ។ អ្នកឆ្លងមេរោគនេះភាគច្រើនក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ សន្លឹម និងឡើងកន្ទួល។
រហូតដល់ពេលនេះ ប្រទេសសិង្ហបុរីបានប្រកាសជាផ្លូវការអំពីជំងឺអុតស្វាកើតមានចំនួន៨នាក់ហើយគិតចាប់តាំងពីខែមិថុនាមក ក្នុងនោះ៤នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និង៤នាក់ជាអ្នកនៅក្នុងស្រុក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក