សេដ្ឋកិច្ច
ព្រះមហាក្សត្រ និងហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន៥សែនដុល្លារចូលរួម ដោះស្រាយបញ្ហាមីននៅកម្ពុជា
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លាន៥សែនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។

យោងតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាល ពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ៥០ម៉ឺនដុល្លារអាមេរិក។ ចំណែកសម្តេចម៉ែ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន ១លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ទន្ទឹមនិងការគូសបញ្ជាក់ពីការបរិច្ចាគព្រះរាជទ្រព្យជាង ១លានដុល្លារសម្រាប់ដោះស្រាយបញ្ហាមីន ព្រះមហាក្សត្រ និងសម្តេចម៉ែក៏បានជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
សូមរំលឹកថា កាលពីដើមខែ កក្កដា ២០២២នៅ សម្តេចតេជោ ហ៊ុន សែនបាន អំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយធ្វើយ៉ាងណាជំរុញការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ក្នុងការបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់