Connect with us

កីឡា

ជម្រើសជាតិបាល់ទះអង្គុយកម្ពុជា ទទួលបានការលើកទឹកចិត្តពីប្រធានសហព័ន្ធ មុនចេញទៅអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​ ២៥ ខែកក្កដា ឆ្នាំ​ ២០២២ នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន និង​កីឡា ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​បាល់ទះ​អង្គុយ ចំនួន​ ២៦ ​រូប មុនពេល​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១១ ឆ្នាំ​ ២០២២ នៅ​ទីក្រុង Solo ប្រទេស​ឥណ្ឌូណេស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ស សុខា ចូលរួម​ក្នុងនាម​តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ ក្នុងឱកាស​នោះ​ផងដែរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ផ្ញើ​ថវិការ​ជូន​គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​សរុប​ទាំងអស់ ២៦​ នាក់ ក្នុងនោះ​ម្នាក់ ២០០ ​ដុល្លារ​អាមេរិក​។ ស្រប​ពេលដែល​ឯកឧត្តម ស សុខា និង​លោកជំទាវ បាន​ឧបត្ថម្ភ​បន្ថែម ៥០០ ​ដុល្លារ ជូន​ដល់​ឯកឧត្តម យី វាសនា សម្រាប់​ចំណាយ​នានា ក្នុងពេល​ចេញទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី នេះដែរ​។​

​ឯកឧត្តម​អនុប្រធាន​សហព័ន្ធ​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​ធ្វើដំណើរ​លើក​នេះ​ គឺ​ចេញទៅ​ប្រកួត​ដណ្តើម​មេដាយ​ជាមួយ​គេ​ផង និង​សិក្សា​ពី​គេ​ផង ដោយ​មើល​លើ​បច្ចេកទេស​ប្រកួត​របស់​ក្រុម​គេ និង​មើល​លើ​ការរៀបចំ​របស់​ម្ចាស់ផ្ទះ ដើម្បី​យកមក​បំពេញ​ចំណុច​ខ្វះខាត ធ្វើយ៉ាងណា​ឱ្យ​យើង​រៀបចំ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ដំណើរការបាន​រលូន និង​ឈ្នះ​មេដាយ​។ ជាពិសេស ​គឺ​ផ្តោតលើ​ធនធានមនុស្ស​ផ្នែក​កីឡាករ​-​កីឡាការិនី ពង្រឹង​អាជ្ញាកណ្ដាល និង​សម្ភារៈ​បច្ចេកទេស​ប្រកួត ជាដើម​»​។​

​ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បង្វឹក​របស់លោក​គ្រូ​អ្នកគ្រូ និង​ការខិតខំ​ហ្វឹកហាត់​របស់​បងប្អូន​អត្ត​ព​លិ​ករ​បស់​យើង​បានល្អ​ប្រសើរ​នាពេល​កន្លងមក ទោះជា​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​មាន​ការមិន​ច្បាស់លាស់​នៃ​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តំបន់​អាស៊ាន យើង​នេះ ប៉ុន្តែ​កីឡាករ​កីឡាការិនី​មិន​ផ្អាក​នៃ​ការហ្វឹកហាត់​ក្នុងការ​ត្រៀមខ្លួន​ប្រកួត​នោះទេ​។

​ក្រៅពីនោះ​ឯកឧត្តម​បាន​ក្រើនរំលឹក​ដល់​ប្រតិភូ គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី សូម​ខិតខំ​រក្សា​ការពារ​សុខភាព​ទាំង​ពេលធ្វើ​ដំណើរ​និង​ហ្វឹកហាត់ ដើម្បី​ជៀសផុត​ពី​ជំងឺ​នានា ជាពិសេស​ជំងឺ​កូ​វីដ​-១៩ នាំឱ្យ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​យក​មេដាយ​។ យ៉ាងណាក្តី​មុន​ចេញទៅ​ប្រកួត​គ្រប់គ្នា​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​តាម​ការរៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា រួចរាល់​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី នេះ​កម្ពុជា​នឹង​បញ្ជូន​ ១១ ​ប្រភេទ​កីឡា ទៅ​ដណ្តើម​មេដាយ រួមមាន​កីឡាអត្តពលកម្ម​, ហែល​ទឹក​, បាល់ទះ​អង្គុយ​បុរស និង​នារី​, បាល់បោះ​រទេះ​បុរស និង​នារី​, បាល់បោះ​ជនពិការភ្នែក​, បាល់ទាត់​ ៧​ ម្ខាង (​ចលករ​ខួរក្បាល​), វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, លើក​ទម្ងន់​, អុក និង​ប៊ូ​ស្យា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋាករស្វយ័ត កំពុងសិក្សាខ្សែរត់ថ្មីសម្រាប់រថយន្តក្រុង ដើម្បីផ្តល់សេវាឱ្យបានទៀងម៉ោង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ម៉ាឡេស៊ី៖ អូស្រ្តាលីគ្រោងក្លាយជាដៃគូទេសចរណ៍អាស៊ាន

សន្តិសុខសង្គម១០ នាទីutes មុន

ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង

ចរាចរណ៍១៤ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម