ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកប៉ាគីស្ថាន ១ គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាកងទ័ពជើងទឹកប៉ាគីស្ថានចំនួន ១ គ្រឿង មានឈ្មោះ PNS TAIMUR Warship (F-262) នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងដំណើរចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ។

នាវាកងទ័ពជើងទឹកប្រទេសប៉ាគីស្ថាននេះ មានបណ្តោយ ១៣៤.ម៉ែត្រ ទទឹង ១៦ ម៉ែត្រ ជំរៅទឹក ៧ ម៉ែត្រ ទម្ងន់ផ្ទុក ៤ ០៤៦ តោន មាននាយនាវីចំនួន ១៦ នាក់ និងពលនាវិកចំនួន ១៥៣ នាក់ សរុបចំនួន ១៦៩ នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីឯក Muhammad Yarsir Tahir ។

គណៈប្រតិភូកងទ័ពជើងទឹកប្រទេសប៉ាគិស្ថាន ចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រ មានកម្មវិធីប្រកួតកីឡាបាល់ទាត់ បាល់ទះ មិត្តភាពរវាងនាយទាហានកង ទ័ពជើងទឹក នៃប្រទេសទាំងពីរ និងដំណើរកម្សាន្តទស្សនារបស់នាវឹកនៅ កន្លែងប្រវត្តិសាស្រ្ត និងឧស្សាហកម្ម បច្ចេកវិទ្យាជាទំនើបផងដែរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?