Connect with us

ព័ត៌មានជាតិ

លឹម ឈីងអ៊ី យុវតីឆ្នើមរបស់កម្ពុជា ឈ្នះមេដាយមាសផ្នែកគណិតវិទ្យានៅសិង្ហបុរី

បានផុស

នៅ

យុវតីឆ្នើមរបស់កម្ពុជា កញ្ញា លឹម ឈីងអ៊ី បានប្រឡងជាប់ចំណាត់ថ្នាក់លេខមួយ និងទទួលបានមេដាយមាសផ្នែកគណិតវិទ្យាតាមរយៈអនឡាញ នៅប្រទេសសិង្ហបុរី ក្នុងចំណោមសិស្សពូកែ ៣,៣៦៧៩នាក់ មកពី២៨ ប្រទេសនៅជុំវិញពិភពលោក។ នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសារអបអរសាទរ យុវតីឆ្នើមរូបនេះដែលបានមេដាយមាសនៅក្នុងកម្មវិធីប្រកួតគណិតវិទ្យា អន្តរជាតិ-សិង្ហបុរី ២០២០-២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា លឹម ឈីងអ៊ី  ជាសិស្សកំពុងសិក្សានៅ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ថ្នាក់ទី១២ បានចូលរួមប្រឡងប្រកូតកប្រជែងក្នុងម្មវិធី ក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២ ដែលមាន ២៨ ប្រទេសចូលរួម និងសុទ្ធតែជាសិស្សពូកែ មកពីបណ្តាប្រទេសទាំងនោះ។ កញ្ញាបានចូលរួមប្រកួតកាលពីថ្ងៃទី ០៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ។

ក្រោយមក កញ្ញា ក៏ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងការប្រឡងផ្នែកគណិតវិទ្យា នៅប្រទេសសិង្ហបុរី ព្រមទាំងទទួលបានមេដាយមាសផ្នែកគណិតវិទ្យា។ ការទទួលបានមេដាយមាសរបស់យុវតីឆ្នើម លឹម ឈីងអ៊ី គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា និងយុវជនកម្ពុជា ក៏ដូចជា គំរូមួយក្នុងការជំរុញលើកទឹកចិត្តដល់សិសស្សដទៃទៀតចូលរួមការប្រកួតប្រជែងនានានៅលើឆាកអន្តរជាតិ៕  

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ១១ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច២៦ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ២៦ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម