ព័ត៌មានជាតិ
ភ្នំ ១៥០០ល្បីអាកាសធាតុត្រជាក់ និងជាតំបន់សក្តានុពលទេសចរណ៍ថ្មី
ខេត្តពោធិ៍សាត់ ៖ ភ្នំ១៥០០ (មួយពាន់ប្រាំរយ) គឺជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត និងសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មី នៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង (ផ្លូវអន្ទង់អាំង)។

ភ្នំ១៥០០ គឺមានអាកាសធាតុត្រជាក់ និងមានទេសភាពស្អាតៗ នៅតាមដងផ្លូវ។ នារដូវវស្សាភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។
ក្រសួងទេសចរណ៍ បានណែនាំដល់ភ្ញៀវទេសចរណ៍ ដែលមានឱកាសបានមកកម្សាន្តនៅនេះដូចច្នេះថា« ភ្ញៀវទេសចរ បើបានមកលេងស្រុកដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច និងដាធំ ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏មិនគួរមើលរំលងអាហារដ៏ឆ្ងាញ់ និងសាកកាហ្វេដ៏មានឪជារសនៅកាហ្វេភ្នំផងដែរ។ នេះជាការបន្ថេមរបស់ក្រសួងទេសចរណ៍៕







-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា