Connect with us

សុខភាព

តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វា ជាភាពអាសន្នសុខភាពសកល បន្ទាប់ពីការរីករាលដាលមិនធម្មតា ដល់ជាង៧០ប្រទេស។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសម្រេចចិត្តក្នុងការចេញសេចក្តីប្រកាសនេះ ថ្វីបើមិនមានការឯកភាពគ្រប់គ្រាន់ ក្នុងចំណោមអ្នកជំនាញដែលបម្រើការក្នុងគណៈកម្មាធិការគ្រាអាសន្នរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ ក៏ដោយ។

ហើយនា​ព្រលប់​ថ្ងៃទី២៣ ខែកក្កដា ដដែលនោះ សមត្ថកិច្ច​រាជធានីភ្នំពេញ ​បាន​រក​ឃើញ​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ដែល​​កើត​ជំងឺ​អុត​ស្វា​ រត់គេចពី​ប្រទេស​ថៃ ​ចូលមក​កាន់​ប្រទេស​កម្ពុជា។

តើអ្នកបានដឹងអ្វីខ្លះហើយពីជំងឺអុតស្វា?

មេរោគនេះ គឺស្រដៀងនឹងជំងឺអុតធំដែរ ហើយត្រូវបានគេរកឃើញលើមនុស្សជាលើកដំបូង ក្នុងឆ្នាំ១៩៧០។ ជំងឺអុតស្វា មិនសូវមានគ្រោះថ្នាក់ ដូចជំងឺអុតធំ ដែលត្រូវបានលុបបំបាត់នៅឆ្នាំ១៩៨០ទេ។

៩៥%នៃករណី គឺឆ្លងតាមរយៈសកម្មភាពផ្លូវភេទ។ នេះបើយោងតាមការសិក្សាលើមនុស្សចំនួន៥២៨ នាក់ក្នុង ១៦ប្រទេស ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី New England Journal of Medicine។

សរុបមក ៩៨%នៃអ្នកឆ្លង គឺជាបុរសស្រឡាញ់ភេទដូចគ្នា ឬបុរសរួមភេទជាមួយបុរសដូចគ្នា ហើយប្រហែលមួយភាគបី ត្រូវបានគេដឹងថា បានទៅកន្លែងមានការរួមភេទ ដូចជាពិធីជប់លៀងផ្លូវភេទ ឬសូណា។

រោគសញ្ញាដំបូងនៃជំងឺអុតស្វាគឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នងក្នុងអំឡុងពេលប្រាំថ្ងៃដំបូង។

កន្ទួល លេចឡើងជាបន្តបន្ទាប់នៅលើមុខ បាតដៃ និងបាតជើង បន្ទាប់មកមានដំបៅ ស្នាមអុជ និងចុងក្រោយឡើងក្រមរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថៃ បញ្ជាក់ គ្មានគម្រោង នាំយកបុរសនីហ្សេរីយ៉ា កើតអុតស្វា ទៅប្រទេសវិញទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម