Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចោទ អាមេរិក ថាជា “រដ្ឋភេរវករជីវសាស្ត្រ”

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកកំពុងប្រព្រឹត្ត “អំពើភេរវកម្មជីវសាស្រ្ត” ដែលរួមបញ្ចូលទាំងការងារពិសោធន៍ដោយប្រើភ្នាក់ងារបង្ករោគដ៏គ្រោះថ្នាក់នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន និងការរីករាលដាលនៃជំងឺឆ្លងជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បាននិយាយកាលពីថ្ងៃអាទិត្យថា “សហរដ្ឋអាមេរិកគឺជារដ្ឋភេរវករជីវសាស្រ្ត ដោយសារតែបានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេស និងតំបន់ជាច្រើនផ្សេងទៀតរួមទាំងនៅអ៊ុយក្រែនផងដែរ” ។

KCNA បានរាយការណ៍ថា ការចែកចាយមន្ទីរពិសោធន៍ជីវសាស្រ្តរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកត្រូវគ្នាទៅនឹងកន្លែងផ្ទុះឡើងនៃជំងឺផ្សេងៗត្រូវបានចុះបញ្ជីក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈទីតាំង​ទាំងនេះ​ភាគច្រើន​ជា​ចង្កោម​ជុំវិញ​រដ្ឋ​ប្រឆាំង​អាមេរិក ។

KCNA បាននិយាយទៀតថា “វាមិនមែនជារឿងចម្លែកទេដែលចំពោះការលើកឡើងថា សហរដ្ឋអាមេរិកនៅពីក្រោយវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ដ៏សាហាវ ដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំ” ។

កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជួយផ្តល់ជំនួយដល់មន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៤៦ នៅអ៊ុយក្រែនក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខជីវសាស្រ្ត និងតាមដានជំងឺឆ្លង ។

ដោយឡែកកាល​ពី​ខែ​កុម្ភៈ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រក​ឃើញ​​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​យោធា​ចំនួន ៣០ ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិកកំពុងដំណើរការ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈយោងតាមរដ្ឋាភិបាលទីក្រុងមូស្គូបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ជាង ២០០ លានដុល្លារ ដើម្បីអភិវឌ្ឍអាវុធជីវសាស្រ្តនៅតាមកន្លែងនានា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក កំពុងភ័យថា ចិន អាចដាក់តំបន់គ្មានការហោះហើរលើ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម