Connect with us

កីឡា

សប្ដាហ៍រំភើបនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ បានចូលមកដល់ហើយ

បានផុស

នៅ

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ បានឈានដល់វគ្គថ្នាក់ជាតិ (១៦ក្រុមចុងក្រោយ) ឬ​អាច​និយាយបានថា​ជា​វគ្គ​រំជើបរំជួល ជា​ផ្លូវការ​នៅ​សប្ដាហ៍​នេះ បន្ទាប់ពី​ប្រកួត​វគ្គ​ជម្រុះ​ជាច្រើន​វគ្គ​តាំងពី​ចុងខែ​កុម្ភៈ​មក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រូវបាន​ចាត់ទុកថា​ជា​វគ្គ​រំជើបរំជួល ដោយសារ​វគ្គ​នេះ​បណ្ដុំ​ទៅដោយ​ក្រុម​ខ្លាំងៗ មកពី​លី​គ​កំពូល​ផង និង​លី​គ​ទី​ ២ ​ផង ជាពិសេស​រាល់​ការប្រកួត​នៅក្នុង​វគ្គ​នេះ​តែងតែមាន​ការរង់ចាំ​តាមដាន​ទស្សនា​ច្រើន​កុះករ មិន​ថា​នៅ​ទស្សនា​ផ្ទាល់ ឬ​នៅតាម​កញ្ចក់​ទូរទស្សន៍ BTV News និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក BTV Cambodia​។​

​ឈានចូល​ដល់​វគ្គ ១៦ ​ក្រុម​ចុងក្រោយ (​ថ្នាក់ជាតិ​) មាន​ក្រុម​ខ្លាំងៗ​ដូចជា​ម្ចាស់​ជើងឯក ៤​សម័យកាល ព្រះខ័ន​រាជ​ស្វាយរៀង គឺ ២០១១, ២០១២, ២០១៥ និង​២០១៧, ក្រុម​រងជើង​ឯក​ច្រើនជាងគេ ណាហ្គា​វើ​លដ៍ (៧​ដង​), ក្រុម​ជើងឯក ៣​ សម័យកាល សមាគម​កីឡា​កងយោធពល​ខេមរភូមិន្ទ​, ម្ចាស់​ជើងឯក ២​ សម័យកាល ភ្នំពេញ​ក្រោ​ន និង​វិសាខា រួមទាំង​ជើងឯក ១​ សម័យកាល បឹងកេត ជាដើម​។ ក្រៅពីនេះ​មាន អង្គ​រថា​យ​ហ្គឺ​រ និង​គី​រីង់​សុខ​សែន​ជ័យ ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​កម្ពុជា អមដោយ​ក្រុម​មកពី​លី​គ​ទី​២ ៨​ក្រុម​មានដូចជា​ក្រុម​ប្រកួត​មិនដែល​ចាញ់​សោះ​ក្នុង​លី​គ (​អគ្គិសនី​កម្ពុជា​), នគរបាលជាតិ​, កោះកុង​អេ​ហ្វ​ស៊ី​, សូល​ទី​ឡូ​អង្គរ​, សៀមរាប​អេ​ហ្វ​ស៊ី​, អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, ព្រៃវែង និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។​

​នៅ​សប្ដាហ៍​នេះ ពោលគឺ​នៅ​ថ្ងៃ​ពុធ ទី ​២៧ ខែកក្កដា ឆ្នាំ​ ២០២២ នឹងមាន​ការប្រកួត​ចំនួន ៤ ​គូ​ដំបូង សម្រាប់​ជើង​ទី​ ១ នៃ​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ នោះ​គឺ​៖

– សូល​ទី​ឡូ​អង្គរ Vs ព្រះខ័ន​រាជ​ស្វាយរៀង

– សៀមរាប​អែ​ហ្វ​ស៊ី Vs វិសាខា

– អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត Vs ណាហ្គា​វើ​លដ៍

– អាយ​អេស​អាយ ដង្កោ​សែន​ជ័យ Vs បឹងកេត​

​បន្ទាប់ពី​បញ្ចប់​សប្ដាហ៍​នេះ​រួច ៤​គូ​ផ្សេងទៀត​នឹង​បន្ត​ប្រកួត​សម្រាប់​ជើង​ទី​ ១ នៃ​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ ដូចគ្នា​រួមមាន កោះកុង​អែ​ហ្វ​ស៊ី Vs អង្គ​រថា​យ​ហ្គឺ​រ​។ ព្រែ​វែង​អែ​ហ្វ​ស៊ី Vs ភ្នំពេញ​ក្រោ​ន​។ នគរបាលជាតិ Vs កងយោធពល​ខេមរភូមិន្ទ​។ អគ្គិសនី​កម្ពុជា Vs គិរីវង់​សុខ​សែន​ជ័យ​។​

​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​ ២០២២ មានការ​ប្រកួត​៣​ដំណាក់កាល និង​រូបមន្ត​ខុសពី​ឆ្នាំមុនៗ​។ ដំណាក់កាល​ទី​ ១ ការប្រកួត​ថ្នាក់​ខេត្ត​ដែលមាន ១៧ ​ក្រុម​មកពី ២៥ រាជធានី​-​ខេត្ត​។ ដំណាក់កាល​ទី ​២ ក្រុម​កំពូល​ទាំង ​៤ ​នៅ​ថ្នាក់​ខេត្ត ​គឺ​ក្រុម​លេខ​ ១ ដល់ ​៤ ត្រូវ​ឡើងមក​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​ជាមួយ​ក្រុម​៨ នៅ​លី​គ​ទី​ ២ ដើម្បី​យក​ក្រុម​៨​ឡើងទៅ​ដំណាក់កាល​ទី​ ៣ គឺជា​ការប្រកួត​ថ្នាក់ជាតិ​មួយ​ក្លិប​ទាំង ៨ ​ប្រចាំ​លី​គ​កំពូល​កម្ពុជា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម