ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ អង្គការ HALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១លាននាក់ ក្នុងរយៈពេល ៣០ឆ្នាំ
រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។
នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលក្រោយមកទៀតសកម្មភាពមីនបានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។
លោកបន្តទៀតថា អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីននៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីនអង្គការ HALO Trust បានជួបគ្រោះថ្នាក់ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្ត្រី ៤៦%។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរសរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងការរួមចំណែកដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងសម្របសម្រួលរបស់លោកស្រី Tina Redshaw ដែលបានតស៊ូយ៉ាងខ្លាំងក្លាដើម្បីគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកាសម្រាប់សកម្មភាពមីនជាសាកលក៏ដោយ ក៏លោកស្រី Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានាឱ្យមានផលប៉ះពាល់អប្បបរមាមកលើកម្ពុជា៕
ដោយ ៖ លាន គ្រន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់