Connect with us

សុខភាព

ជំងឺអុតស្វា ចូលដល់ប្រទេស ជប៉ុន

បានផុស

នៅ

ប្រទេសជប៉ុន កាលពីថ្ងៃចន្ទទី២៥ ខែកក្កដា បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វា ដែលបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់ អាយុ ៣០ឆ្នាំ ដែលធ្វើដំណើរទៅក្រៅប្រទេស។

លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ បានប្រាប់អ្នកយកព័ត៌មានថា “អ្នកជំងឺគឺជាបុរសវ័យ៣០ឆ្នាំ ដែលទើបវិលត្រលប់មកពីតំបន់អឺរ៉ុប។ នេះជាករណីជំងឺអុតស្វាលើកលើកដំបូងនៅក្នុងប្រទេសជប៉ុន”។

លោកស្រី​និយាយ​ថា បុរសរូប​នោះ ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​តូក្យូ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ឡើយ។

ករណីនេះ ត្រូវបានរាយការណ៍ប៉ុន្មានម៉ោង បន្ទាប់ពីរាជរដ្ឋាភិបាលជប៉ុន បានកោះប្រជុំក្រុមការងារដើម្បីប្រមូលព័ត៌មាន និងរៀបចំធ្វើតេស្ត និងទទួលអ្នកជំងឺនៅគ្លីនិក។

កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា អង្គការសុខភាពពិភពលោក បានប្រកាសថា ការផ្ទុះជំងឺអុតស្វា គឺជាគ្រាអាសន្នសុខភាពសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។

ជំងឺ អុតស្វា បានឆ្លងដល់មនុស្សជាង ១៦៨០០ នាក់នៅក្នុង ៧៤ប្រទេស។ នេះបើយោងតាមចំនួនសរុប ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែកក្កដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៤៧ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម