Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ៖ អាមេរិក គួរតែបង្កើតលក្ខខណ្ឌចរចាវិបត្តិនៅ អ៊ុយក្រែន គ្រាន់ជាងចាត់ទុក រុស្ស៊ី ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគួរតែចូលរួមក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ជាជាងចាត់ទុកប្រទេសរុស្ស៊ីជារដ្ឋឧបត្ថម្ភរដ្ឋអំពើភេរវកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhao បាននិយាយ នៅពេលពិភាក្សាអំពីរបាយការណ៍ដែលសហរដ្ឋអាមេរិកចាត់ទុករុស្ស៊ីជារដ្ឋឧបត្ថម្ភអំពើភេរវកម្មថា “សហរដ្ឋអាមេរិកគួរតែបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ហើយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយ” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកខុសពីចិន ខណៈកន្លងមកទីក្រុងប៉េកាំងតែងតែអំពាវនាវឲ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។

ទន្ទឹមនោះការលើកឡើងរបស់លោក Zhao កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកសន្តិសុខក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ខណៈក្នុងកញ្ចប់នេះនឹងរួមមានទាំង ប្រព័ន្ធរ៉ុកកែតរយៈចម្ងាយមធ្យម ក៏ដូចជាយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រផងដែរ ។

កញ្ចប់ថ្មីនេះ រួមមានទាំងប្រព័ន្ធរ៉ុកកែត HIMARS ហើយនឹងអនុញ្ញាតឲ្យទីក្រុងកៀវទទួលបានយន្តហោះគ្មានមនុស្សបើក Phoenix Ghost រហូតដល់ទៅ ៥៨០ គ្រឿង ខណៈអាវុធទាំងពីរនេះសុទ្ធតែជាប្រព័ន្ធអាវុធដ៏សំខាន់នឹងធ្វើឲ្យអ៊ុយក្រែនបន្តក្នុងការប្រយុទ្ធ ថ្វីបើកាំភ្លើងធំរបស់រុស្ស៊ីមានថាមពលខ្លាំងជាងក៏ដោយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិកដែលផ្តល់ឲ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានកើនដល់ទៅ ៨.២ ពាន់លានដុល្លារហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង ចោទ អាមេរិក ថាជា “រដ្ឋភេរវករជីវសាស្ត្រ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ៦ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៩ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម