សន្តិសុខសង្គម
បាក់ច្រាំងទន្លេនៅព្រែកតាសេកអភិបាលរាជធានីជំរុញឱ្យស្ថាបនាឡើងវិញចាប់ពីថ្ងៃស្អែក
ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ត្រូវពលរដ្ឋស្នើឱ្យអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញឱ្យឆាប់ ពេលនេះត្រូវបានអភិបាលរាជធានីភ្នំពេញជំរុញឱ្យស្ថាបនាឡើងវិញនៅថ្ងៃ ២៧ កក្កដាស្អែកនេះហើយ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លើកឡើងក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនាព្រឹកថ្ងៃទី២៦ កក្កដានេះ។
លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានមានប្រសាសន៍បញ្ជាក់ថា ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំអោយបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។ ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើអោយដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។
ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាបគឺអាចដំណើរការ លើការងារនេះបាន ដោយទី១ ត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ទី២ កាយយកដីស្អុយចេញ ទី៣ ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤ ចាក់ដីពីលើ បំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។
នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប លោកឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា