Connect with us

នយោបាយ

ប្រធាន គ​.​ជ​.​ប ប្រាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចុះឈ្មោះ​សង្កេតការណ៍ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២

បានផុស

នៅ

​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​ភ្នាក់ងារ​គណបក្សនយោបាយ ចុះឈ្មោះ​ចូលរួម​សង្កេត​ការ​ណ៏​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​បោះឆ្នោត ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២២ នេះ​បើតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែកក្កដា នេះ​។

បើតាម​លោក ប្រាជ្ញ ចន្ទ តាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​។

សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​បំណង​ចូលរួម​សង្កេតការណ៍ ត្រូវបំពេញ​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នក​សង្កេត​-​ការណ៍​របស់ខ្លួន នៅ​ទីស្តីការ គ​.​ជ​.​ប រៀងរាល់​ម៉ោង​ធ្វើការ ព្រឹក​ចាប់ពី​ម៉ោង​៧:០០ នាទី ដល់​ម៉ោង ១១:៣០ នាទី និង​រសៀល​ចាប់ពី​ម៉ោង​១៤:០០ នាទី ដល់​ម៉ោង​១៧:៣០ នាទី (​ការិយាល័យ​កិច្ចការ​គណបក្សនយោបាយ និង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាន់​ទី​៩)​។

អ្នកសង្កេតការណ៍​ជាតិ ដែល​បានទទួល​ស្គាល់ និង​អនុញ្ញាត​ជា​ផ្លូវការ​ពី គ​.​ជ​.​ប និង​បានទទួល​ប័ណ្ណ​សម្គាល់​អ្នកសង្កេតការ​ណ៍​ជាតិ​ពី​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) រួចហើយ មាន​សិទ្ធិ​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ក្នុង​រាជធានី ខេត្ត ដែល​ខ្លួន​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ​នៃ​រាជធានី ខេត្ត នោះ។

ចំណែក​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣​។

រីឯ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ពាក្យសុំ​ចុះឈ្មោះ​ជា​ភ្នាក់ងារ​គណបក្សនយោបាយ ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធាន ឬ​តំណាង​នៃ​គណបក្សនយោបាយ ដែល​ទទួលបាន​ការផ្ទេ​រ​សិទ្ធិ​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រធាន​គណបក្សនយោបាយ​។ ការផ្ទេរសិទ្ធិ​នេះ មិន​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​ឡើយ លើកលែងតែ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​នោះ មាន​ខ្លឹមសារ​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​។​

​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​គណបក្សនយោបាយ មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​របស់ខ្លួន​មួយចំនួន​តាម​ការចាំបាច់​របស់​គណបក្ស ដើម្បី​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលាឃុំ សង្កាត់ និង​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​កំណត់ដោយ គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម១០ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១៩ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម