Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សម្រេចចិត្ត ដកខ្លួនចេញពី ស្ថានីយ៍អវកាសអន្តរជាតិ ក្រោយឆ្នាំ ២០២៤ (មានវីដេអូ)

បានផុស

នៅ

រុស្ស៊ី នឹងដកខ្លួនចេញពីគម្រោងស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាមួយប្រទេសលោកខាងលិច ក្រោយឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអង្គារទី២៦ខែកក្កដា ដោយប្រធានថ្មី នៃទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី គឺលោក Yury Borisov។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Borisov បានប្រាប់លោកប្រធានាធិបតី Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងថា ទីក្រុងមូស្គូ មានបំណងបំពេញកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ចំពោះដៃគូបរទេស ជាផ្នែកមួយនៃគម្រោង ISS ប៉ុន្តែការសម្រេចចិត្តដកខ្លួនចេញពីស្ថានីយ៍នេះក្រោយឆ្នាំ២០២៤ ត្រូវបានធ្វើឡើង។

ប្រធានទីភ្នាក់ងារអវកាស​រូប​នេះ​បាន​បន្ថែម​ថា​ “​ខ្ញុំ​គិត​ថា​នៅ​ពេល​នោះ យើង​នឹង​ចាប់​ផ្តើម​ដាក់​ស្ថានីយ​គន្លងអវកាស​របស់​រុស្ស៊ី ឲ្យ​ចូល​រួមជាមួយគេដែរ​”។

ប្រធានថ្មី នៃទីភ្នាក់ងារអវកាស Roscosmos រុស្ស៊ី លោក Yury Borisov

យោងតាមចក្ខុវិស័យរបស់លោក Borisov, ការហោះហើរក្នុងលំហអាកាសរបស់រុស្ស៊ី គួរតែជាផ្នែកនៃកម្មវិធីវិទ្យាសាស្ត្រជាប្រព័ន្ធ ដូច្នេះបេសកកម្មនីមួយៗ នឹងផ្តល់ចំណេះដឹងថ្មីៗដល់ប្រទេសរុស្ស៊ី។

អតីតប្រធាន Roscosmos លោក Dmitry Rogozin បានព្យាករណ៍ថា គម្រោង ISS ដែល NASA គ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០៣០ នឹងត្រូវដួលរលំនៅពេលនោះ លុះត្រាតែចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានបណ្តាក់ទុកក្នុងការជួសជុលរបស់វា។

លោកបានចង្អុលបង្ហាញថា កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថានីយ៍នេះនៅក្នុងគន្លងគោចរ លែងមានប្រសិទ្ធភាពសម្រាប់ប្រទេសរុស្ស៊ីទៀតហើយ ដោយសារតែបរិយាកាសភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

ISS ត្រូវ​បាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ ១៩៩៨ ជា​កិច្ច​ប្រឹងប្រែង​រួម​ដោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី អាមេរិក ជប៉ុន កាណាដា និង​អឺរ៉ុប។

វា​ត្រូវ​បាន​បែង​ចែក​ជា​ផ្នែក​រុស្ស៊ី និង​អាមេរិក ខណៈ​ផ្នែក​ចុង​ក្រោយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក និង​អ្នក​ចូលរួម​ផ្សេងទៀត​នៃ​គម្រោងនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្ហាញថា កម្លាំងយោធារបស់ខ្លួន នៅតែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម