Connect with us

KPT+

គន្លឹះ ៥ យ៉ាង ក្នុងការថែទាំផ្កាក្នុងថូ ឲ្យស្រស់ស្អាតកាន់តែយូរ

បានផុស

នៅ

ផ្កា​ជា​គ្រឿង​លម្អ​មួយ​ដែល​អាច​តាំងក្នុងផ្ទះ​បានយ៉ាងស្រស់ស្អាត។ ជាធម្មតាផ្កាទាំងនេះ ត្រូវបាន​គេ​ដាក់នៅលើតុបរិភោគអាហារ តុ​បន្ទប់​ទទួល​ភ្ញៀវ និង​ប្រើ​ជា​ការ​តុបតែង​សម្រាប់​ជ្រុង​ផ្សេង​ទៀត​នៃ​ផ្ទះ។

ទោះជាយ៉ាងណាក៏ដោយ ផ្កា​​មាន​អាយុខ្លី អាច​ឆាប់ក្រៀម និងងាប់។ ទន្ទឹម​នោះ​ មាន​យើងខ្ញុំ​មាន​គន្លឹះ៥យ៉ាង ដែល​អ្នក​អាច​អនុវត្ត ដើម្បីកុំឲ្យ​ផ្កា​​ក្នុងផ្ទះរ​ឆាប់​ក្រៀម​ស្វិត និង​ងាប់។

១ ជ្រើសរើសរូបរាងថូផ្កាដែលសមរម្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបរាង និង​ទំហំ​នៃ​ថូផ្កា​ដែល​មិន​សមស្រប​ នឹង​ធ្វើ​ឲ្យ​ផ្កា​ឆាប់​ក្រៀម​ស្វិត និង​ងាប់។ រូបរាងរបស់​ថូផ្កា​ដែល​តូច​ចង្អៀតពេក​ធ្វើ​ឲ្យ​ផ្កា​គ្មាន​កន្លែង​ដកដង្ហើម។ ជ្រើសរើស​ថូ​ផ្កា​ដែល​ត្រឹមត្រូវ​សម្រាប់​ដាក់​ផ្កា ថូ​ផ្កា​តូច​ចង្អៀត​នឹង​គាប​ដើម​ផ្កា ដើម្បី​ឲ្យ​ដើម​បែក​ងាយ និង​រលួយ​លឿន។ ព្យាយាម​ជ្រើសរើស​ថូផ្កា​ឲ្យ​បាន​ត្រឹមត្រូវ ហើយបន្ថែមផ្កាឲ្យ​បានគ្រប់គ្រាន់​ដូចគ្នា។

២ សម្អាត​ថូផ្កា​ជា​មុន​សិន

មុន​នឹង​ដាក់​ផ្កា​ក្នុង​ថូ សូម​សម្អាត​ថូ​ជាមុន​សិន ដើម្បី​ការពារ​មិន​ឲ្យ​បាក់តេរី​លូតលាស់។ វិធី​សម្អាត​គឺ​ងាយស្រួល​ណាស់។ អ្នក​គ្រាន់តែ​ត្រាំ​ថូ​ផ្កា​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ពីរបី​នាទី រួច​លាង​សម្អាត​ជាមួយ​សាប៊ូ​លាងចាន។ ជាចុងក្រោយ លាង​ជម្រះ​ផ្កាដោយប្រើទឹកស្អាត។ បន្ទាប់​ពី​ថូ​នោះ​ស្អាត​ហើយ សូម​បំពេញ​ថូ​ផ្កា​ដោយ​ទឹក​សីតុណ្ហភាព​ក្នុង​បន្ទប់ ហើយ​បន្ថែម​អាហារ​ផ្កា​ឲ្យ​បាន​គ្រប់គ្រាន់​។ បន្ទាប់មក​ប្ដូរ​ផ្កា និង​ទឹក​ក្នុង​ថូ​រៀងរាល់​ពីរ​ទៅ​បី​ថ្ងៃ​ម្តង​

៣ កាត់យកស្លឹកចោលខ្លះ

បើ​អ្នក​មិន​ចង់​បោះចោល​ស្លឹក​ទាំងអស់​ទេ អ្នក​ក៏​អាច​បោះចោល​ស្លឹក​ផ្កា​ដែល​លិច​ក្នុង​ទឹក​បាន​ដែរ​។ ស្លឹក​ដែល​លិច​ក្នុង​ទឹក​នឹង​ធ្វើឲ្យ​ផ្កា​ក្រៀម​លឿន។ ព្រោះយូរៗទៅស្លឹកដែលប៉ះ​នឹងទឹកនឹងរលួយ និងនាំបាក់តេរីក្នុងទឹក។ បាក់តេរីទាំងនេះធ្វើឲ្យ​ផ្កាឆាប់ជ្រុះ។

៤ កាត់​ដើមផ្កាចេញខ្លះៗ

រឿង​មួយ​ដែល​គេ​បំភ្លេច​ចោល​ជា​ញឹកញាប់​បន្ទាប់ពី​ទិញ​ផ្កា ​គឺ​ការ​មិន​កាត់​ដើម​ដំបូង។ តាមការ​ណែនាំបានបញ្ចាក់ថា ​មុន​ពេល​ដាក់​ផ្កា​នៅ​ក្នុង​ថូ​នោះ សូមកាត់ដើមផ្កាប្រហែល ១-២ អ៊ីញ ហើយកាត់​វានៅមុំមួយ។ ការ​កាត់​ដើម​ផ្កា​នឹង​ធ្វើ​ឲ្យ​ផ្កា​ងាយ​ស្រូប​យក​ទឹក ដូច្នេះ​វា​នៅ​ស្រស់​បានយូរ។ ធ្វើបែបនេះរៀងរាល់ពីរបីថ្ងៃម្តង ដើម្បីឲ្យ​ផ្កាទទួលបានទឹកគ្រប់គ្រាន់។

៥ ទុក​ថូ​ផ្កា​ឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ព្រះអាទិត្យ​

កុំ​ដាក់ថូផ្កា​នៅ​កន្លែង​ដែលមានពន្លឺព្រះអាទិត្យដោយផ្ទាល់ ឬវត្ថុដែលបង្កើតកំដៅ។ ជៀសវាង​កន្លែង​នៅ​ជិត​បង្អួច​បើកចំហ កង្ហារ និង​នៅ​ជិត​ចង្ក្រាន​ដែល​ផ្កា​ខ្សោះ​ជាតិ​ទឹក​ យ៉ាង​ឆាប់រហ័ស។

លើសពីនេះ កុំដាក់ថូផ្កានៅជិតផ្លែឈើ ព្រោះផ្លែឈើបញ្ចេញឧស្ម័នអេទីឡែន ដែល​អាច​កាត់​បន្ថយ​ភាព​ស្រស់​របស់ផ្កា ដើម្បីឲ្យ​ផ្កាឆាប់ក្រៀម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា រុក្ខជាតិត្រូវការទឹកហើយ!

ចុចអាន៖ទម្លាយអាថ៌កំបាំងជនជាតិ ជប៉ុន ពីវិធីរក្សាបន្លែទុកបានរាប់ខែ និងនៅតែឆ្ងាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

សាលារៀន​ជិត​១​ពាន់​កន្លែង​នៅ​ថៃ និង​វៀតណាម រង​ការ​បំផ្លាញ ព្រោះ​គ្រោះ​ទឹក​ជំនន់

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​

ជីវិតកម្សាន្ដ១៨ នាទី មុន

ខេម ចេញមុខបញ្ជាក់ការពិត ក្រោយលេចឮថាខ្លួនទទួលបានងារជាឧកញ៉ា

កីឡា១៩ នាទី មុន

ចៅក្រម-អាជ្ញាកណ្តាល​៤១​រូបបញ្ចប់ការ​សិក្សា​ ត្រៀម​ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៨ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម