សន្តិសុខសង្គម
គល់ស្ពានអាកាសក្បាលថ្នល់ក្លាយជាទីកន្លែងទិញ-លក់ម៉ូតូកង់បី
បើធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងបានឃើញគេតាំងតម្រៀបម៉ូតូកង់បីដាក់លក់ព្រោងព្រាតត្រង់គល់ស្ពានអាកាសក្បាលថ្នល់។

លោក សុន ភឿន អ្នកលក់កង់បីបាននិយាយថា មូលហេតុដែលពួកគាត់យកម៉ូតូកង់បីមកដាក់លក់នៅគល់ស្ពានអាកាសក្បាលថ្នល់នេះគឺអាជ្ញាធរលោកអនុគ្រោះឲ្យដាក់លក់ប៉ុន្តែមិនឲ្យបង្កផលប៉ះពាល់សណ្តាប់ធ្នាប់ឡើយ។
អ្នកលក់ខាងលើបានបញ្ជាក់ថា ការដាក់លក់នឹងទិញចូលកង់បីនៅគល់ស្ពានអាកាសក្បាលថ្នល់នេះគឺមានម៉ូយមកទាក់ទងជាប់រហូត។ ហើយមកដល់ពេលនេះសម្បូអ្នកមកទិញកង់បីមួយទឹកដោយសារអាថ្មីមានតម្លៃខ្ពស់។

ទាក់ទិនទៅនឹងការដាក់លក់ផាសអាប់នៅទីតាំងខាងលើនេះលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែបានឲ្យដឹងថា លោកមិនហាមឃាត់ទេព្រោះនេះជាអាជីពរបស់គាត់។
ក្នុងនោះលោកចៅសង្កាត់ក៏សំណូមពរដល់បងប្អូនជាម្ចាស់ផាសអាប់សូមកុំបង្កបញ្ហាសណ្តាប់លើដងផ្លូវឲ្យសោះពិសេសទៅលើភ្ញៀវចុះមកទិញ៕
អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ