Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពពិសេសហ្វីលីពីន ទស្សនកិច្ចនៅតំបន់សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី

បានផុស

នៅ

​តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ​ ៧០ ប្រតិភូកងទ័ពហ្វីលីពីន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី MONICO E ABANG មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន (LIGHT REACTION REGIMENT SOCOMAFP) បានទៅទស្សនកិច្ចនៅតំបន់សាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី និង​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទស្សនកិច្ច​នេះ អមដោយ​លោក​វរសេនីយ៍ឯក ហៃ សម​ឧ​ត្ត​ម​សក្តិ មេបញ្ជាការ​វរ​សេនា​តូច​ពិសេស​ប្រឆាំង​ភេរវកម្ម កងពលតូច​លេខ​ ៧០ ក្នុង​បំណង​ដើម្បី​សិក្សា​អំពី​ទីតាំង​ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​តម្រូវការ​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ​របស់​កងពល​តូ​ចលេ​ខ​ ៧០​។

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​កងទ័ព​ហ្វីលីពីន នាពេលនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អនុវត្ត​ទិសដៅ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ ដែល​បាន​ឯកភាពគ្នា​កន្លងមក​ឲ្យ​សម្រេច​បានជា​ផ្លែផ្កា រួមជាមួយ​ការបន្ត​អនុវត្ត​ទិសដៅ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​មួយចំនួន ដូចជា​លក្ខខណ្ឌ​កិច្ចសហប្រតិបត្តិការ (ToR) ការហ្វឹកហ្វឺន​ធនធានមនុស្ស និង​ការធ្វើ​លំ​ហាត់​រួមគ្នា​ជាដើម​។​

​គួររំលឹកថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​កងទ័ព​ហ្វីលីពីន​មកកាន់​កម្ពុជា​នេះ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ម្សិលមិញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ផងដែរ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តែង​បាន​ប្រកាន់ខ្ជាប់​នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ហើយ​តទៅ​អនាគត​នឹង​បន្ត​ពង្រឹងពង្រីក​ប្រតិបត្តិការ​ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ យូរអង្វែង ដើម្បី​ភាព​សុខដុម​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយ​តប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​មេបញ្ជាការ​កងពល ដែល​បានទទួល​លោក និង​សហការី យ៉ាងក​ក់​ក្តៅ​ លោកបាន​ប្តេជ្ញា​ពង្រឹងពង្រីក​ចំណងទាក់ទង រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​កងទ័ព ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម