Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អះអាងថា ទាហានរុស្ស៊ី ជិត៤ម៉ឺននាក់ ត្រូវសម្លាប់ ក្នុងអំឡុងពេល៤ខែ នៃសង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារទី២៦ខែកក្កដាថា យោធារុស្ស៊ីជិត ៤០ ០០០នាក់​ ត្រូវបានសម្លាប់ចាប់តាំងពីការលុកលុយអ៊ុយក្រែន ចាប់ផ្តើមនៅក្នុងខែកុម្ភៈមក។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ តួលេខកងទ័ពស្លាប់ និងរបួសពិតប្រាកដ ក្នុងអំឡុងផ្ទុះជម្លោះ ពិតជាពិបាកយកជាការបានណាស់ ព្រោះមានការឃោសនាខុសគ្នាពីភាគីទាំងសងខាង។

សុន្ទរកថា​របស់​លោក Zelensky បានធ្វើឡើង ចំ​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន ​កំពុង​បន្ត​ការ​វាយ​ប្រហារវាយបក ​ដែល​លោក​សង្ឃឹម​ថា ​នឹងផ្លាស់ប្តូរទិដ្ឋភាពនៃ​សង្រ្គាម។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានេះថា “អស់រយៈពេលបួនខែមកហើយ ដែលរដ្ឋរុស្ស៊ី មិនបានផ្តល់ឲ្យប្រជាពលរដ្ឋរបស់ខ្លួននូវព័ត៌មានណាមួយ សូម្បីតែអំពីការបាត់បង់ទឹកដីកាន់កាប់។ ពួកគេស្ងប់ស្ងាត់ គ្មាន​អ្វី​ត្រូវ​បាន​ផ្សាយ ឬ​និយាយសោះ ​ក្នុង​បទ​សម្ភាសន៍ និង​សុន្ទរកថា​ជា​ច្រើន​នៅ​កម្រិត​នយោបាយ និង​យោធា”។

លោក Zelensky ​បន្ត​ថា បន្ថែម​លើ​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​សម្លាប់​នោះ មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​បាន​រង​របួស និង​ពិការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ World Time To Days

ចុចអាន៖ រុស្ស៊ី សម្រេចចិត្ត ដកខ្លួនចេញពី ស្ថានីយ៍អវកាសអន្តរជាតិ ក្រោយឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម