ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តជំរុញការងារកាត់ឆ្វៀលដីតំបន់ ៣ ជូនពលរដ្ឋ
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៧ ខែកក្កដា ២០២២ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។

លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តបានរួមកម្លាំងគ្នាចុះអនុវត្តការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមកម្ពុជា។
លោកអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ បានដាក់ចេញទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន បន្តចុះអនុវត្តការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ និងបន្តចុះកំណត់អត្តសញ្ញាណដីលំនៅឋាន ស្ថិតនៅផ្នែកខាងកើតផ្លូវជាតិលេខ៥ និងទីតាំងមួយចំនួនទៀត ដើម្បីលើកសំណើសុំគោលការណ៍ពីរាជរដ្ឋាភិបាល បន្តពង្រឹង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្តចុះបង្ក្រាបបទល្មើសនេសាទ បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្តនៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះមហន្តរាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ព្រមទាំងបន្តយកចិត្តទុកដាក់កែលម្អ លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងត្រួតពិនិត្យចាត់វិធានការចំពោះសំណង់គ្មានច្បាប់អនុញ្ញាត។
ក្រៅពីនេះក៏ជំរុញការងាររៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេល៥ឆ្នាំ និងការងារសំខាន់ៗមួយចំនួនទៀត៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ