Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី​ លី ធុជ ​អនុញ្ញាត​ឲ្យនាយក​កម្មវិធីអភិវឌ្ឍន៍​ និងស្រាវជ្រាវ​ការបោស​សម្អាតមីន​មនុស្សធម៌​ចូលជួប​ពិភាក្សាការងារ

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Sean Burnke នាយកកម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារៈទាំងនេះពិតជាបានចូលរួមពន្លឿនដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោកបន្តទៀតថា កម្មវិធី HDR&D បានផ្តល់សម្ភារៈបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការ HALO Trust អង្គការ MAG និងអង្គការ NPA។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអោយលោក Sean Burnke នាយកកម្មវិធី បន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ៤៩ នាទីutes មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម