ព័ត៌មានអន្ដរជាតិ
មេធំក្រុមហ៊ុន Meta លក់ផ្ទះមួយខ្នង យកប្រាក់ឧបត្ថម្ភមូលនិធិមនុស្សធម៌
សហស្ថាបនិក Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan បានលក់ផ្ទះមួយខ្នង នៅទីក្រុង San Francisco ក្នុងតម្លៃ ៣១លានដុល្លារ ដែលជាកិច្ចព្រមព្រៀងក្រៅទីផ្សារ ដើម្បីយកប្រាក់ជួយសកម្មភាពមនុស្សធម៌។ នេះបើតាមអ្នកនាំពាក្យរបស់គ្រួសារបានបញ្ជាក់។

កិច្ចព្រមព្រៀងនេះ ត្រូវបាន Zillllow ឱ្យដឹងថា គឺជាការលក់ថ្លៃបំផុតមិនធ្លាប់មានប្រចាំឆ្នាំ២០២២ នៅសាន់ហ្វ្រាន់ស៊ីស្កូ។ ផ្ទះដែលសាងសង់ក្នុងឆ្នាំ ១៩២៨ ទំហំ ៧,៣៨៦ ហ្វីតការ៉េ មានបន្ទប់គេងចំនួន ៤ និងបន្ទប់ទឹកចំនួន ៤ បានបិទការដាក់លក់តាំងពីនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែដំណឹងនេះទើបតែលេចឮជាជាសាធារណៈ នៅថ្ងៃទី២៥ ខែកក្កដា។
ផ្ទះមួយខ្នងដែលទើបតែលក់នេះដែរ ត្រូវបាន Mark Zuckerberg និងភរិយា ទិញយកកាលពីឆ្នាំ ២០១២ ក្នុងតម្លៃត្រឹមតែ ១០លានដុល្លារ ខណៈបច្ចុប្បន្នប្ដីប្រពន្ធទាំងពីរលក់វាវិញ បានចំណេញកប់ក្ដោងឯណោះ។
ប្រភពពីកាសែត Wall Street Journal បានទម្លាយថា មូលហេតុដែល Mark Zuckerberg និងភរិយា លក់ផ្ទះមួយខ្នងនេះ មកពីអ្នកទាំងពីរយកប្រាក់ចូលរួមមូលនិធិ Chan Zuckerberg ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់សង្គមដូចជា ការលុបបំបាត់ជំងឺ និងលើកកម្ពស់វិស័យអប់រំ។
ទោះបីជាយ៉ាងណា មហាសេដ្ឋីបច្ចេកវិទ្យា Mark និងលោកស្រី Priscilla មិនទាន់ចេញមុខដើម្បីធ្វើការអត្ថាធិប្បាយអំពីរឿងនេះនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល