ព័ត៌មានជាតិ
ការផ្តល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រ និងក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ
មានប្រសាសន៍ក្នុងពិធីប្រគល់រង្វាន់ជូនសិស្សជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ព្រមទាំងជ័យលាភី សិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២ ដែលប្រព្រឹត្តទៅនៅសាលាអន្តរជាតិត្យប្រាយ សាខាទី២ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ។
លោកអភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍បន្តទៀតថា វិស័យអប់រំសិក្សាធិការមានតួនាទីយ៉ាងសំខាន់ជាទីបំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ កុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ដើម្បីឈានទៅដល់ការសិក្សាលើចំណេះជំនាញ បច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញ ដល់គ្រប់ស្រទាប់យុវជន ក្នុងការ កសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាពហើយការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប គឺផ្តើមចេញពីឆន្ទះ ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើង រុងរឿង។
លោក អ៊ឹង គឹមលាង មានប្រសាសន៍បន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅនេះ សូមឲ្យគណៈគ្រប់គ្រងសាលាអន្តរជាតិភ្យូឆឺរប្រាយ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាលប្រកបដោយគុណភាពស្តង់ដាជាតិ និងអន្តរជាតិដូចជា អភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំខាន់អភិវឌ្ឍន៍ធនធានបុគ្គលិកសិក្សាឱ្យមានគុណវុឌ្ឍ មានសមត្ថភាពពេញលេញស្របតាមតួនាទីភារកិច្ច ដែលនាំឱ្យសិស្សមានលក្ខណៈសម្បត្តិពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា ព្រមទាំងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ថែរក្សាវប្បធម៌ជាតិ និងបរិស្ថាន ជាពិសេស សូមឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សាបន្តទៀត ដើម្បីទទួលបានចំណេះដឹង និងជំនាញទៅបំរើការងារនាពេលអនាគត ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសហគមន៍ និងសង្គមជាតិយើង ។
លោក ម៉ាន់ វុឌ្ឍី នាយកសាលាអន្តរជាតិភ្យូឆឺរប្រាយ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលាអន្តរជាតិភូឆឺរប្រាយបានបញ្ជូសិស្សឱ្យចូលរួមប្រឡងសិស្សពូកែទូទាំងខេត្តសៀមរាប និងទូទាំងប្រទេសដោយទទួលបានជ័យលាភីជាប្រវត្តិសាស្ត្រដូចជា ជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ចំនួន១នាក់ព្រមទាំង ជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន ១នាក់ ។
លោកនាយកសាលាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្សគ្រប់កម្រិតសិក្សាដែលកំពុងសិក្សានៅសាលា អន្តរជាតិភូឆឺរប្រាយទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាក្លាយជាសិស្សពូកែទូទាំងខេត្ត និងសិស្សពូកែទូទាំងប្រទេស ព្រមទាំងទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់ជាតិផងដែរ ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ