Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង​ជំរុញ​ក្រុមការងារពន្លឿន​កាត់ឆ្វៀលដីព្រៃលិចទឹក​ តំបន់២ និងតំបន់៣​ ជូនពលរដ្ឋ​

បានផុស

នៅ

​លោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃពុធទី ២៧ ខែកក្កដា ២០២២​បានធ្វើការក្រើន​រំឭក​ដល់​ក្រុមការងារអាជ្ញាធរ ដែលធ្វើការលើការកំណត់អត្តសញ្ញាណដីកាត់ឆ្វៀលដី​ត្រូវពន្លឿន​ការងារ កាត់​ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីដើម្បីទុកឱកាស​ដល់ប្រ​ជាពលរដ្ឋបានធ្វើការដាំដុះដំណាំកសិកម្មបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ លូ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅភូមិ​សាស្រ្ដ​ស្រុក​មោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។

​លោក សុខ លូ បានលើកឡើងថា ​ចំពោះការកាត់ឆ្វៀលដីព្រៃលិច​ទឹកនៅក្នុងតំបន់២ ​និងតំបន់៣ ខេត្តបាត់ដំបងនេះ ​គឺធ្វើឡើងដើម្បីប្រជាពលរដ្ឋ ​ដែលបានរស់នៅជាក់ស្តែងមកជាយូឆ្នាំ អាស្រ័យ​តាម​គោលការណ៍កំណត់របស់រាជរដ្ឋាភិបាល។

ប៉ុន្តែរាជរដ្ឋាភិបាលមិនបានរាប់បញ្ចូលចំពោះអ្នក​ដែលទើបនឹងបានកាន់កាប់ដី ២ ទៅ៣ ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីនេះមិនថាតែ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏អាចកាត់ឆ្វៀលជូនប្រជាពលរដ្ឋបានដែរ។

លោកអភិបាលខេត្តក៏បានក្រើនរម្លឹកទៅដល់ក្រុមការងារអាជ្ញាធរ ធ្វើយ៉ាងណាត្រូវតែពន្លឿននៅក្នុងការធ្វើកិច្ចការនេះឲ្យបានឆាប់​រហ័យតាមដែរអាចធ្វើទៅបាន ដើម្បីអាចឲ្យប្រជាពលរដ្ឋមានឱកាសនៅក្នុងការធ្វើដាំដុះដំណាំកសិកម្មឲ្យបានទាន់ពេលវេលា។

ប្រសិនជាមានអ្នកណាម្នាក់ដែលមានអំណាច ហើយទើបតែកាន់កាប់បាន​មួយរយៈពេលខ្លី មកទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចបានដាច់ខាត ម្យ៉ាងវិញទៀតបើសិនជាមានការតវ៉ា ប្រើប្រាស់អំណាចរបស់ខ្លួន ធ្វើការគំរាមកំហែង ឬជេរប្រ​មាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ដែលបានដាក់ចេញ នោះជនបង្ក​នឹងត្រូវប្រឈម​មុខទៅនឹងនីតិវិធីច្បាប់៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៤ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម