សន្តិសុខសង្គម
ទឹកភ្លៀងបានស្រកទៅវិញនៅភូមិទាំង ៦ បន្ទាប់ពីអាជ្ញាធរជីកប្រឡាយរំដោះទឹក
មកដល់ព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ ភូមិទាំង៦ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលរងការលិចលង់ដោយទឹកភ្លៀងនោះទឹកបានស្រកចុះដូចដើមវិញហើយ។
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា បន្ទាប់ពីទឹកបានស្រកចុះដូចដើមវិញហើយនោះលោកបាននាំយករថយន្តបូមលូមកដាក់បូមតាមមាត់លូស្ថិតនៅតាមបណ្តាភូមិទាំង ៦ ដើម្បីស្តារសំរាមចេញពីលូឲ្យទឹកបានហូរចូលលូបានលឿនធ្វើយ៉ាងណាមិនឲ្យបងប្អូនប្រជាពលរដ្ឋមានភាពលំបាកក្នុងការស់នៅក្នុងទឹក។
លោកចៅសង្កាត់ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមកបើទោះជាអាជ្ញាធរខិតខំដុតដៃដុតជើងដើម្បីរកវិធានការរំដោះទឹកចេញមិនឲ្យប្រជាពលរដ្ឋមានផលលំបាកឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃទី ២៥ ខែកក្កដាមកឃើញថា នៅតំបន់ណាក៏រងការលិចលង់ដោយសារទឹកជន់ខ្លាំងហូចូលលូមិនទាន់។
ដោយឡែកភូមិចំនួន ៦ ក្នុងសង្កាត់ចាក់អង្រែក្រោមវិញក៏រងការលិចលង់រហូតដល់អាជ្ញាធរសង្កាត់ចាក់អង្រែក្រោមដាក់គ្រឿងចក្រ២គ្រឿងចុះជីកប្រឡាយចំនួន ២ខ្សែ ជាបន្ទាន់ដើម្បីរំដោះទឹកចូលទៅស្ទឹងជ្រៅ ទើបបានស្រកទឹកអស់មកដល់ថ្ងៃទី ២៨ ខែកក្កានេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ