សេដ្ឋកិច្ច
កម្ពុជា នាំអង្ករទៅចិនបានជិត ១៧ម៉ឺនតោន កើនឡើង ១៧ភាគរយ នៅឆមាសទី១ឆ្នាំនេះ
កម្ពុជា បាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤% នៅដើមឆមាសទី១ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រទេសចិន គឺជាប្រទេស ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ។ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយឆ្នាំ២០២២។ ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែ មិថុនាឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលចំនួន២.៤លានតោន ទៅកាន់ប្រទេសចិន ស្មើនឹង ១ ៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងកាលពីថ្ងៃទី២០ ខែកក្កដា នៅពេលចូលរួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជា ចិន ដែលរៀបចំឡើងដោយភាគីចិនថា គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា។ ក្នុងនោះ បានជួយដល់ទីផ្សារដំណាំស្រូវ ដំឡូងមី ផ្លែឈើតំបន់ត្រូពិច និងជ័រកៅស៊ូជាដើម, បង្កើនតម្លៃបន្ថែមលើកសិផល តាមរយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម ជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន។
ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិននៅកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia បានដឹកនាំក្រុមការងារ ដោយអនុលោមតាមសេចក្តីតម្រូវការនៃ”កិច្ចព្រមព្រៀងភូតគាមអនាម័យ”ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ ក្រុមការងារលោក បានបង្ហាញលក្ខណៈពិសេសតាមបច្ចេកទេសជំនាញ ជួយសហគ្រាសក្នុងការត្រួតពិនិត្យគ្រប់គ្រងនិងដំឡើងបរិក្ខារកម្ដៅយ៉ាងសកម្ម រឹតបន្តឹងគុណភាព ផ្តល់ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលពាក់ព័ន្ធមុនពេលដឹកជញ្ជូនចេញក្រៅ និងផ្តល់សេវាកម្ម”តាមដានប្រភពCCIC”ផងដែរ។ បន្ទាប់ពីទំនិញទៅដល់ប្រទេសចិន ត្រូវបានអនុញ្ញាតឆ្លងកាត់គយ និងបញ្ជូនចែកចាយនៅតាមទីផ្សារយ៉ាងរលូន។
យោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឈានដល់ ៥ ៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕
-
ចរាចរណ៍២ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)