Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តឹប ព្រមានចាត់ការផ្លូវច្បាប់ ក្រោយឃើញការចុះផ្សាយមួយដោយកាត់តរូបខ្លួន ជាមួយឧកញ៉ា ខេមរៈ សិរីមន្ត

បានផុស

នៅ

តារាចម្រៀងឌីជេ ក្តឹប បានបញ្ចេញប្រតិកម្មដោយការមិនសប្បាយចិត្តក្រោយមានការចុះផ្សាយមួយដែលយករូបភាពរបស់ខ្លួនទៅភ្ជាប់ជាមួយលោកឧកញ៉ា ខេមរ: សិរីមន្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលឯកជនរៀងខ្លួន។

បើតាមសំណេរខ្លីរបស់ឌីជេ ក្តឹប ដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនលោកបានចោទជាសំនួរដោយអារម្មណ៍​មិនសប្បាយចិត្តបែបនេះថា” មុនចុះផ្សាយមានបានសុំសិទ្ធិខ្ញុំអត់?”។ ដោយឡែកបន្ថែមពីនេះឌីជេ ក្តឹប ក៏បានចេញនូវវីដេអូខ្លីមួយទៀតពាក់ព័ន្ធនឹងរឿងនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងឌីជេ ក្តឹប បាននិយាយនៅក្នុងវីដេអូនោះថា ចង់ចុះផ្សាយពីលោកតើមានបានសុំសិទ្ធិសាមីខ្លួនលោកឬអត់?នេះបញ្ហាទី១ ,ចំណុចទី២ ហេតុអ្វីត្រូវភ្ជាប់រូបរបស់ឧកញ៉ា ខេមរ: សិរីមន្ត ចូលជាមួយនឹងសាច់រឿងរបស់លោកទៅវិញ។ឌីជេ ក្តឹប បានបន្តថា បើចង់ឲ្យគេចូលមើលច្រើនត្រូវរកវិធីផ្សេង មិនមែនធ្វើបែបនេះទេ។ ម្យ៉ាងទៀងឌីជេ ក្តឹប ក៏ព្រមាន​ចាត់ការតាមផ្លូវច្បាប់ទៀតផង។

សូមជម្រាបថា ប្រតិកម្មរបស់ឌីជេ ក្តឹប ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយមួយដែលបានធ្វើការកាត់រូបរបស់លោកភ្ជាប់ជាមួយឧកញ៉ា ខេមរ: សិរីមន្ត ជុំវិញការប្រៀបធៀបទៅនឹងរឿងរ៉ាវផ្ទាល់ខ្លួន ឬការងារជាដើម។ ទោះបីជាយ៉ាង​ណា ក្រោយឃើញប្រតិកម្មរបស់ឌីជេ ក្តឹប ឃើញមានអ្នកគាំទ្រមួយចំនួនបានបង្ហាញការលើកទឹកចិត្តដល់តារាប្រុសរូបនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម