សេដ្ឋកិច្ច
ម្ចាស់ចម្ការ៖ ទុរេននៅកម្ពុជា ប្រមូលផលស្ទើរអស់ហើយ គិតត្រឹមចុងខែកក្កដានេះ
ការប្រមូលផលទុរេន នៅតាមចម្ការនានា ក្នុងប្រទេសកម្ពុជា ស្ទើរតែអស់ហើយ នៅចុងខែ កក្កដានេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម សុជាតិ ម្ចាស់ចម្ការទុរេនបីខេត្ត គឺខេត្តពោធិ៍សាត់ បាត់ដំបង និងកំពត។
លោក ស៊ឹម សុជាតិ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែ កក្កដាថា គិតមកដល់ចុងខែនេះ ដំណាំធុរេន គឺត្រូវបានបិទបញ្ចប់ការប្រមូលផលហើយនៅទូទាំងប្រទេស ជាពិសេសនៅតាមខេត្តដែលមានដាំដំណាំទុរេន។
អ្នកជំនាញដាំដំណាំទុរេនរូបនេះ បានឱ្យដឹងទៀតថា ទុរេនលក់នៅលើទីផ្សារកម្ពុជា បច្ចុប្បន្នស្ទើរតែមួយរយភាគរយ នាំចូលពីបរទេស ជាពិសេសមកពីប្រទេសជិតខាងមានថៃ និងវៀតណាមជាដើម។ បើតាមលោក សុជាតិ រហូតមកដល់ពេលនេះ មានតែចម្ការទុរេន អូសោម ស្ថិតក្នុងខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ ដែលទើបប្រមូលផល។
លោក សុជាតិ ថ្លែងដូច្នេះថា« ទុរេនអូសោម ទើបតែចាប់ផ្តើមទុំ ព្រោះថា អូសោម ជាតំបន់ដែលអំណោយផលទឹកភ្លៀងខ្លាំង ជាហេតុធ្វើឱ្យទុរេននៅតំបន់នោះ ពន្យាពេលក្នុងការផ្កា និងទទួលផលក្រោយគេ»។ ប៉ុន្តែទោះយ៉ាងណា លោកថា ការប្រមូលផលទុរេន នៅតំបន់អូសោមនេះ ប្រហែលអស់នៅពាក់កណ្តាលខែសីហា ខាងមុខ។
ម្ចាស់ចម្ការ បានលើកឡើងថា ទុរេនឆ្នាំនេះ បាក់តម្លៃដោយសារឈ្មួញលក់នៅតាមអនឡាញ ក្រឡុកតម្លៃ។ ពួកគេនាំចូលទុរេនពីក្រៅប្រទេសប្រមាណ ១តោន ទៅ ២តោន ក្នុងតម្លៃធូរថ្លៃ ៨ពាន់រៀល លាយជាមួយទុរេនខ្មែរ ២០០ ទៅ ៣០០គីឡូ ហើយលក់នៅលើទីផ្សារតម្លៃក្រោម ២ម៉ឺនរៀល។
«ទុរេនខ្មែរ ទុកមិនបានយូរត្រឹមបីថ្ងៃខូចហើយ មិនដូចទុរេននាំចូលពីក្រៅប្រទេស អាចទុកបានរយៈពេលយូរ មិនស្វិតខូចនោះទេ»។ នេះបើតាមលោក ស៊ឹម សុជាតិ។ លោកបន្ថែមថា ឆ្នាំនេះទិន្នផលទុរេនធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ដោយសារបញ្ហាអាកាសធាតុ។ ទុរេន ជាដំណាំដែលមានតម្លៃថ្លៃ ពេញនិយមនៅស្រុកខ្មែរ ហើយដំណាំនេះ កសិករតែតែងប្រមូលផលនៅក្នុងអំឡុងខែ ឧសភា ដល់ខែកក្កដា រៀងរាល់ឆ្នាំ។
កម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ នាង រតនៈ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់