សុខភាព
ចុកទ្រូងលើសុដន់ផ្នែកខាងឆ្វេង បណ្ដាលមកពីអ្វី?
នៅផ្នែកខាងឆ្វេងនៃរាងកាយយើង មានសរីរាង្គសំខាន់ៗជាច្រើន ដោយនៅក្រោមឆ្អឹងទ្រូងខាងឆ្វេងមានបេះដូង លំពែង ក្រពះ និងពោះវៀនធំ ហើយអាការៈចុកទ្រូងផ្នែកខាងឆ្វេងលើសុដន់ អាចបណ្ដាលមកពីកត្តាផ្សេងៗជាច្រើន។
ប៉ុន្តែក្នុងករណីខ្លះ ការចុកទ្រូង អាចជាសញ្ញាព្រមាននៃជំងឺបេះដូង។ ពិតណាស់ ការឈឺចាប់អាចរាលដាលពីទ្រូងខាងឆ្វេង ទៅស្មា ក ថ្គាម ឬខ្នង ដែលស្រដៀងទៅនឹងអាការៈគាំងបេះដូង។
មូលហេតុបង្កនៃការចុកទ្រូងផ្នែកខាងឆ្វេងលើសុដន់
១. ក្រហាយទ្រូងដោយសារអាស៊ីដក្រពះ
ក្រហាយទ្រូងដោយសារអាស៊ីដក្រពះ ជាញឹកញយបង្កឲ្យមានអាការៈចុកទ្រូង ពីព្រោះតែបញ្ហាពិបាករំលាយអាហារ។ យ៉ាងណាមិញ អាការៈនេះមិនប៉ះពាល់ដល់បេះដូងនោះទេ ប៉ុន្តែវាប៉ះពាល់ដល់បំពង់អាហារ ដោយការរលាកចេញពីអាស៊ីដក្រពះហូរចូលទៅក្នុងបំពង់ក។
២. ស្លន់ស្លោ
អាការៈស្លន់ស្លោមានរោគសញ្ញាស្រដៀងទៅនឹងការចុកទ្រូងដែរ និងអាចបណ្ដាលឲ្យចង្វាក់បេះដូងកើនឡើង ញ័រ ហត់ វិលមុខ និងឈឺទ្រូង។ ជំងឺផ្លូវចិត្តនេះត្រូវទទួលការព្យាបាលពីគ្រូពេទ្យឯកទេសផ្លូវចិត្ត។
៣. ជំងឺថង់ប្រមាត់
ក្រួសក្នុងថង់ទឹកប្រមាត់ និងបញ្ហាថង់ប្រមាត់ អាចបណ្ដាលឲ្យមានសម្ពាធ និងការកន្ត្រាក់សាច់ដុំនៅក្រពះខាងស្ដាំផ្នែកខាងលើខ្លាំង ដែលអាចរាលដាលដល់ទ្រូង ធ្វើឲ្យមានអារម្មណ៍ឈឺចាប់ក្នុងទ្រូងផ្នែកខាងឆ្វេង។
៤. ដំបៅក្រពះ
ដំបៅដែលកើតក្នុងក្រពះ ដោយសារអាស៊ីដចេញពីបំពង់រំលាយអាហារស៊ីរូងក្រពះ បំពង់អាហារផ្នែកខាងលើ ឬស្រទាប់ភ្នាសតូចៗ។ ជាទូទៅ យើងអាចមានអារម្មណ៍ឈឺចាប់នៅក្នុងក្រពះ ប៉ុន្តែការឈឺចាប់នេះក៏អាចរាលដាលដល់ផ្នែកកណ្ដាល ឬខាងឆ្វេងទ្រូងផងដែរ។ ដំបៅទាំងនេះ អាចបង្កជាការឈឺចាប់ និងត្រូវការការព្យាបាលជាចាំបាច់។

៥. ជំងឺរលាកសួត
ដោយសារតែសួតស្ថិតនៅត្រង់ទ្រូងក្រោមសុដន់ រោគសញ្ញានៃជំងឺរលាកសួត ក៏អាចបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងទ្រូងខាងឆ្វេងលើសុដន់បានដូចគ្នា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)