Connect with us

នយោបាយ

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ មាន​រយៈពេល ៥០ ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែតុលា

បានផុស

នៅ

នេះ​ជា​ជាការ​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​មួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ស្នើសុំ​ពិនិត្យ និង​សម្រេច​ពី គ​.​ជ​.​ប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល​ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា ឯកសារ ដែល​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ស្នើសុំ​ពិនិត្យ និង​សម្រេច​ពី គ​.​ជ​.​ប នោះ រួមមាន​៖ សេចក្តីព្រាង សេចក្តីណែនាំ ស្តីពី​ការផ្តល់​លិខិតអញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ , ប្រតិទិន នៃ​ការផ្តល់​លិខិតអញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១, គំរូ​លិខិតអញ្ជើញ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២, ទម្រង់​បែបបទ​របាយការណ៍ ស្តីពី​ការផ្តល់​លិខិតអញ្ជើញ​តាម​ភូមិ សម្រាប់​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២, ទម្រង់​បែបបទ​របាយការណ៍​ស​រុ​ប​លទ្ធផល ស្តីពី​ការផ្តល់​លិខិតអញ្ជើញ​ក្នុង​ឃុំ សង្កាត់ សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២, សៀវភៅ​គោល ស្តីពី​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​នៅ​កម្ពុជា​, សេចក្តីណែនាំ ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​បម្រើឱ្យ​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។

​ជាមួយគ្នា​នោះ ក៏​មាន​ឯកសារ​ផ្សព្វផ្សាយ​អប់រំ​សាធារណជន​ផងដែរ ដែល​មាន​ដូចជា​៖ ខ្លឹមសារ​បដា​ផ្សព្វផ្សាយ​អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២, ខិត្តប័ណ្ណ​សំណួរ​-​ចម្លើយ ស្តីពី “​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២” និង​ខិត្តប័ណ្ណ​គំរូ​ប្លង់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។

ក្រៅពី​ពិនិត្យ និង​អនុម័ត​ឯកសារ​ខាងលើនេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ​លើ​លិខិត​ជូន​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការផ្តល់​យោបល់​លើ Factual Errors នៃ​សេចក្តីព្រាង​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្តីពី “​តួនាទី និង​សមិទ្ធផល​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នង ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្នុង​ការជួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ផងដែរ​។

បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​រួចមក គ​.​ជ​.​ប បានសម្រេច​កែសម្រួល និង​ឯកភាព​ជាគោលការណ៍​លើ​ខ្លឹមសារ​ឯកសារ ដែល​បាន​ស្នើឡើង លើកលែងតែ​សៀវភៅ​គោល ស្តីពី​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​អង្គប្រជុំ គ​.​ជ​.​ប សម្រេច​ឱ្យ​អង្គភាព​ជំនាញ​ពិនិត្យ និង​រៀបចំ​ខ្លឹមសារ​ឡើងវិញ រួច​ដាក់​ឆ្លង គ​.​ជ​.​ប ម្តងទៀត ដោយ​មិនឱ្យ​ផុតពី​ឆ្នាំ ២០២៣​។

គ​.​ជ​.​ប បញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ មាន​រយៈពេល ៥០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម