Connect with us

ជីវិតកម្សាន្ដ

តាស្លេក លេចមុខសាជាថ្មីម្ដងទៀត ក្រោយបាត់ពីសិល្បៈអស់ពេលជាយូរ

បានផុស

នៅ

តារា​កំប្លែង​ស្ងួត​ដែល​កន្លងមក​តែងតែ​ផ្តល់​សំណើច​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​គ្រប់​វ័យ​ គឺ​លោកតា ស្លេក​ បន្ទាប់​បាត់​មុខ​សិល្បៈអស់​មួ​យសន្ទុះ​ធំ​ពី​ក្រុម​កំប្លែង​ ពេលនេះ​មាន​ដំណឹង​ថា​ លោកតា​បាន​ឱកាស​ចូល​លេង​កំប្លែង​វិញ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបាត់​មុខ​កំប្លែង​របស់​នាយ ស្លេក អំឡុងពេល​ចុង​ក្រោយ​នោះបាន​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ក្តី​នឹករលឹក​ដល់​រូបគាត់​គ្រប់គ្នា​។​ មិន​តែប៉ុណ្ណោះ ​ក៏មាន​ខ្លះទៀត​តែង​ទន្ទឹងរង់ចាំ​វត្តមាន​របស់​តា ស្លេក ចូល​លេង​កំប្លែង​កំដរ​អារម្មណ៍​មហាជន​ជាថ្មី​ឡើងវិញ​ផងដែរ​។​

បន្ទាប់ពីការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ឥឡូវនេះស្រាប់តែមានដំណឹងថា តារាកំប្លែងជើងចាស់លោកតា ស្លេក បានឱកាសចូលថតសម្តែងឡើងវិញហើយ ​ជាមួយ​ក្រុម​កំប្លែង​ចាស់ៗ​របស់ខ្លួន​។ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​តារា​កំប្លែង​រួម​ក្រុម ​គឺ​នាយ ក្រូច ដែល​បានប្រកាស​ឲ្យ​ដឹង​។​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​កំប្លែង​នាយ ក្រូច កាលពី​ថ្ងៃទី​ ២៨ ​ខែកក្កដា ​ឆ្នាំ ​២០២២ ​ម្សិលមិញ​ បាន​បង្ហោះ​រូបភាព ២​ សន្លឹក​បញ្ជាក់​ទៅកាន់​មហាជន​ថា ​តា​ស្លេក​បាន​ថត​វិញ​ហើយ​នៅ​អត់​ទា​ន់ស​ប្បាយ​ចិត្ត​ទៀត​។ ​ដំណឹង​នេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​សម្តែងការ​អបអរ​ចំពោះ​ការវិលត្រឡប់​តារា​កំប្លែង​ជើង​ចាស់​លោក តា​ស្លេក ក្រោយ​បាត់​មុខ​មួយរយៈ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម