Connect with us

ព័ត៌មានជាតិ

មន្ត្រី​តែងតាំង​២៣​រូប​ គឺជា​ធនធាន​ខួរក្បាល​របស់​ជាតិ ដែល​ទទួលបាន ការ​ទំនុកបម្រុង​​ពី​រាជរដ្ឋាភិបាល​​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែងថា ក្រសួង​បាន​ចាត់​ទុក​ឥស្សរជន និង​បញ្ញវន្ត ដែល​ត្រូវ បាន​តែងតាំង​ថ្មីៗ​នេះ គឺជា​ធនធាន​ខួរក្បាល​របស់​ជាតិដ៏​សំខាន់ ពីព្រោះអ្នក​ទាំងអស់គ្នា​សុទ្ធតែ ទទួល​បាន​ការ​ទំនុកបម្រុង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដើ​ម្បី​បាន​ទៅ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្នុងមុខជំនាញ​ផ្សេងៗ​គ្នា​ទាំង​ក្នុងនិង​ក្រៅប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ ​ក្នុង​ពិធី​ប្រគល់​ព្រះរាជក្រឹត្យ​តែងតាំង និង ផ្ដល់​ឋានៈ​ដល់​ឥស្សរជន និង​បញ្ញវន្ត​២៣​រូប ​ឲ្យ​បំពេញ​មុខងារជា​ប្រធាន អនុប្រធាន និង​សមាជិក នៃ​គណៈ​ប្រឹក្សាយោបល់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់​ក្រុម​ប្រឹក្សា​ជាតិ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង នវានុវត្តន៍ថ្មីៗ​នេះ​ នៅ​ទីស្តី​ការ​ក្រសួង​។​

​ការតែងតាំង​នេះ​ ធ្វើឡើង​បន្ទាប់ ពី​ក្រសួង​ឧស្សាហកម្ម​បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានប​ង្កើ​ត​ឡើ​ង តាម​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យ​ក្រសួង​ឧស្សាហកម្ម​បច្ចេកវិទ្យា និង នវានុវត្តន៍ រៀបចំ​ក្រុម​ប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង នវានុវត្តន៍ ដែល​ក្រុម​ប្រឹក្សា​ជាតិ​នេះ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជា​ប្រធានកិត្តិយស និង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ជា​ប្រធាន រួមជាមួយ​អនុប្រធាន​និង​សមាជិក​សរុប​ទាំងអស់​ចំនួន​៣៨ រូប។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​ឱកាស​មាស​របស់​របស់ ឥស្សរជន និង បញ្ញវន្ត ទាំងអស់គ្នា ក្នុង​ការ​បញ្ចេញ​ចំណេះ​ជំនាញ និង​បទពិសោធន៍​ ដែល​ខ្លួន​បាន​សិក្សា​រៀន​សូត្រ​កន្លងមក សម្រាប់​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ពលរដ្ឋរបស់​យើ​ង ស្រប​ពេល​ដែល​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក កំពុង​មាន​ការវិវឌ្ឍន៍​ខ្លាំងក្លា​ផ្នែក​វិទ្យាសាស្ត្រ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ ៤.០៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១៤ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២២ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម