សុខភាព
ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត រកឃើញករណីជំងឺអុតស្វា ជាលើកដំបូង
នៅថ្ងៃសុក្រទី២៩ខែកក្កដានេះ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរកឃើញជំងឺអុតស្វា ករណីដំបូងបង្អស់ នៅក្នុងខ្លួនពលរដ្ឋម្នាក់ ដែលវិលត្រឡប់មកពីបរទេសកាលពីដើមខែនេះ ។
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី Beverly Ho បាននិយាយថា បុរសអាយុ ៣១ ឆ្នាំរូបនេះបានជាសះស្បើយហើយ ប៉ុន្តែត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ខណៈមនុស្ស១០នាក់ ដែលត្រូវបានគេកំណត់ថាជាបុគ្គលជិតស្និទ្ធ ក៏ត្រូវបានបញ្ជាឲ្យធ្វើចត្តាឡីស័កផងដែរ។
ក្រសួងសុខាភិបាលតម្រូវឲ្យអ្នកដែលប្រឈមនឹងករណីកើតជំងឺអុតស្វា ត្រូវនៅដាច់ដោយឡែករយៈពេលពី ១៤ ទៅ ២១ ថ្ងៃ។
លោកស្រី Ho លើកឡើងថា បុគ្គលឆ្លងជំងឺ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសដែលមានករណីជំងឺអុតស្វា។ ករណីហ្វីលីពីន ត្រូវបានបញ្ជាក់វិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ ហើយទំនាក់ទំនងជិតស្និទ្ធមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។
គួរបញ្ជាក់ថា នៅប្រទេសប្រមាណ៧០ បានរាយការណ៍អំពីការផ្ទុះឡើងនៃមេរោគអុតស្វា ខណៈករណីដែលបញ្ជាក់ទូទាំងពិភពលោក បានកើនលើស ២០ ៣០០ករណី ហើយអង្គការសុខភាពពិភពលោកបានប្រកាសអំពីការផ្ទុះឡើងនេះ ជាភាពអាសន្នសុខភាពសកល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានករណីឆ្លងជំងឺអុតស្វា ច្រើនជាងគេបំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ