Connect with us

អាជីព

អ្នកស្រី ឈឹម ស៊ីថូ កែច្នៃសម្បុកត្រចៀកកាំ​រួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក

បានផុស

នៅ

ទឹកមាត់ត្រចៀកកាំ មានសារៈសំខាន់ខ្លាំងសម្រាប់សុខភាព។ ទោះជាកម្ពុជា អំណោយផលក្នុងការចិញ្ចឹម​សត្វត្រចៀកកាំយកទឹកមាត់ តែការផលិតនៅមានកម្រិតនៅឡើយ។

អ្នកស្រី ឈឹម ស៊ីថូ គឺជាស្រ្តីម្នាក់ រស់នៅភូមិអូបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្ប​ន្នបាននិងកំពុងកែច្នៃសម្បុកត្រចៀកកាំ ដែលមានគុណភាព ដើម្បីលក់ចែកចាយនៅលើទីផ្សារស្រុក និងមានបំណងចូលរួមចំណែកលើកកម្ពស់ផលិតផលស្រុកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ស៊ីថូ បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមប្រកបអាជីវកម្មផលិតសម្បុកទឹកមាត់ត្រចៀកកាំតាំងពីឆ្នាំ២០១៩មក។ ចំពោះចំណេះដឹងនៃការផលិតនេះ អ្នកស្រី រៀនពីសមាគមត្រចៀកកាំកម្ពុជា និងអ្នកជំនាញនានាក្នុងស្រុក។ អ្នកស្រីចំណាយប្រមាណ ១៥០០ដុល្លារ ទៅ ២០០០ដុល្លារ ដើម្បីទិញវត្ថុធាតុដើមពីអ្នកចិញ្ចឹមត្រចៀកកាំ យកមកផលិតជាទឹកមាត់ ដែលមានគុណភាព និងអនាម័យ។

អ្នកស្រី ឈឹម ស៊ីថូ ប្រកបរបរនេះត្រឹមរយៈពេល ៥ខែ ក៏មានអ្នកស្គាល់ និងគាំទ្រទៅលើស្នាដៃផលិតរបស់អ្នកស្រី។ បើតាមអ្នកស្រី ស៊ីថូ ទឹកមាត់ត្រចៀកកាំលក់ក្នុងមួយឡូ តម្លៃចាប់ពី ៣០ដុល្លារ ទៅដល់ ៩០ដុល្លារ តាមចំណុះ​ផ្សេងៗគ្នា។

នៅក្នុងទឹកមាត់ត្រចៀកកាំ សម្បូរទៅដោយសាធាតុប្រូតេអ៊ីន និងសារធាតុដែកជាច្រើនប្រភេទ ដែលមានប្រយោជន៍ជួយ​ដល់មនុស្សគ្រប់វ័យ មិនថាតែមនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។

បើទោះជាមុខរបររបស់អ្នកស្រី ស៊ីថូ នៅមានទំហំតូចនៅឡើយ តែមានការទទួលស្គាល់ពីស្ថាប័នមួយចំនួន ដូចជា ក្រុមការងារមន្ទីរកិច្ចការងារនារី និងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជាដើម ដែលស្ថាប័នទាំងនេះ តែងតែចុះត្រួតពិនិត្យផ្ទាល់ ដោយបានណែនាំអំពីសារៈសំខាន់ និងផលប៉ះពាល់នានា ដើម្បីរំលឹក និងបញ្ជ្រាបចំណេះដឹងបន្ថែមដល់អ្នកស្រីផងដែរ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំលោក ស៊ុយ កុកធាន បានឲ្យដឹងថា នៅកម្ពុជា តំបន់ដែលសម្បូរសត្វ​ត្រចៀកកាំច្រើន គឺនៅខេត្តជាប់បឹងទន្លេសាប មានដូចជា កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តនៅជាប់មាត់សមុទ្រផងដែរ។ តាមការសិក្សា សម្បុកត្រចៀកកាំនៅកម្ពុជា មានគុណភាពល្អជាងគេ បើប្រៀបធៀបនិងប្រទេស ដែលធ្វើអាជីវកម្មសត្វត្រចៀកកាំនេះ។

ក្នុងបរិបទកូវីដនេះ សម្បុកត្រចៀកកាំ លក់បានត្រឹមតែ ១គីឡូតម្លៃ ៦៥០ ទៅ ៧០០ដុល្លារប៉ុណ្ណោះ។ ចំណែកសម្បុក​ដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ។ នេះជាការបន្ថែមរបស់លោក កុកធាន៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម