សុខភាព
វេជ្ជបណ្ឌិត មើក សាមាន៖ ការផ្តល់ឈាមធ្វើឱ្យមានសុខភាពល្អ និងជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ការផ្តល់ឈាម អាចធ្វើឱ្យយើងមានសុខភាពល្អ ថែមទាំងបានជួយសង្រោះជីវិតអ្នកជំងឺជាច្រើននាក់ ក្នុងមួយថ្ងៃៗ នៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ លោកស្រីវេជ្ជបណ្ឌិត ថ្លែងបែបនេះ នៅក្នុងកម្មវិធីបរិច្ចាគឈាមរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមប្រធានបទ «បរិច្ចាកឈាមសង្គ្រោះជីវិត» នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២២ នៅផ្សារទំនើបអូរឡាំព្យា។
អ្នកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ការផ្តល់ឈាមពិតជាមានសារៈសំខាន់ណាស់ សម្រាប់តម្រូវការប្រចាំថ្ងៃនៅតាមមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអ្នកជំងឺ។ ក្នុងមួយថ្ងៃៗ នៅទូទាំងប្រទេស មានតម្រូវការឈាមជិត ៦០០ប្លោក ក្នុងការសង្រ្គោះមនុស្ស។ ការផ្តល់ឈាមថែមទាំងបញ្ជាក់ថា អ្នកបរិច្ចាគ គឺមានសុខភាពល្អគ្រប់គ្រាន់ តាមរយៈការពិនិត្យរបស់គ្រូពេទ្យ មុននឹងបរិច្ចាគ។ នេះជាការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត។
«ការពិនិត្យនេះ អាចឱ្យយើងដឹងអំពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើម ជំងឺស្វាយ ជំអេដស៍ជាដើម ហើយក៏ត្រូវបានរក្សាការសម្ងាត់ជូនផងដែរ»។
ជាលើកដំបូងក្នុងការបរិច្ចាគឈាម កញ្ញា ចរណៃ បានប្រាប់“កម្ពុជាថ្មី”ថា ការបូមឈាមនេះជាផ្នែក មួយជួយសង្គ្រោះជិវីតមនុស្ស ហើយកញ្ញាក៏សង្ឃឹមថា និងទទួលបានមកវិញនៅពេលដែលយើងត្រូវការឈាមចាំបាច់។
កញ្ញា ថោង ស៊ីណា ស្ម័គ្រចិត្តបរិច្ចាគឈាមលើកទី៣ យល់ឃើញថា ការបរិច្ចាគឈាមនេះ ធ្វើឱ្យសុខភាពល្អ សម្ពាធឈាមដើរស្រួល។ ជាមួយគ្នានោះ កញ្ញា ក៏បានណែនាំ មិត្តភក្តិឱ្យបានយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាមផងដែរ។
អ្នកស្រីវេជ្ជបណ្ឌិត មើក សាមាន បានលើកពាក្យស្លោកមួយថា «ក្នុងបេះដូងយើងគ្រប់គ្នា នឹងធ្វើឱ្យឈាមមិនមានតម្លៃសូម្បីតែ ១ដុល្លារ តែមានតម្លៃសង្គ្រោះជីវិតអ្នកជំងឺ» ។ កាលណាមានការចូលរួមបរិច្ចាគច្រើន ដោយស្ម័គ្រចិត្តពីសំណាក់សាធារណជនជារៀងរាល់ឆ្នាំ នោះនឹងធ្វើឱ្យមន្ទីរពេទ្យមានឈាមគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ដូចនេះមិនចាំបាច់ទិញលក់ឈាមនោះទេ។អ្នកស្រីបញ្ជាក់ដូច្នេះថា «យើងគ្រប់គ្នាជារោងចក្រផលិតផលិតផលឈាមគ្រប់គ្រាន់» ព្រោះថា ឈាមគឺមិនអាចផលិតបានឡើយក្រៅពីមនុស្ស។ ដូចនេះ មនុស្ស គឺជារោងចក្រផលិតដ៏សំខាន់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០%នៃការផ្គត់ផ្គង់ឈាមទូទាំង ប្រទេស។ នៅក្នុងឆ្នាំ ២០២២ នេះមន្ទីរពេទ្យត្រូវការឈាមមួយប្លោក ដើម្បីសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។បើគិតជាតម្រូវការប្រចាំថ្ងៃនៅទូទាំងប្រទេស គឺត្រូវការឈាមប្រមាណជិត ១០ម៉ឺនប្លោក ក្នុង មួយឆ្នាំ។ ចំណេកឯមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ ក្នុងមួយថ្ងៃត្រូវការឈាមសរុបជាង ២០០ប្លោក។ សម្រាប់ ការបរិច្ចាគឈាមឆ្នាំនេះ លើសពីឆ្នាំមុនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២១។
បើតាមទិន្នន័យអង្គការសុខភាពពិភណលោក ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៅក្នុងប្រទេស គឺឆ្លើយ តបតាម តម្រូវការបានតែ ១០ភាគរយប៉ុណ្ណោះ ខណៈប្រទេសជិតខាងរបស់យើង ការបរិច្ចាក ឈាម ដោយ ស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់លើសពី ៩០ភាគរយនៃតម្រូវការ៕ អត្ថបទ៖ នាង រតនៈ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍១៩ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ