ព័ត៌មានអន្ដរជាតិ
ត្រឹមពាក់កណ្ដាលឆ្នាំ ថៃ នាំចេញផ្លែឈើទៅ ចិន រហូតដល់ជាង ១.១៦លានតោន
លោក ថាណាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារដែលពាក់ព័ន្ធក្នុងវិស័យនាំចេញដែលបានធ្វើឱ្យមានការរីកចម្រើនជាវិជ្ជមាន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការនាំចេញផលិតផលថៃប្រកបដោយប្រសិទ្ធភាព ដោយបានបង្ហាញឱ្យឃើញតាមរយៈលទ្ធផលជាក់ស្តែង ដែលផ្លែឈើថៃនាំចេញទៅកាន់ប្រទេសចិនរហូតដល់ជាង ១.១៦លានតោន។
លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកបានផ្តល់សារៈសំខាន់និងការគ្រប់គ្រងគោលនយោបាយបញ្ជាទិញលើវិស័យនាំចេញរបស់ប្រទេសថៃ រហូតដល់មានការអភិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់។
បើផ្អែកតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម តួលេខក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ (ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២) ការនាំចេញរបស់ថៃមានតម្លៃសរុប ១៤៩,១៨៤.៨លានដុល្លារអាមេរិក កើនឡើង១២,៧% ស្មើនឹង៣ដងសម្រាប់ទិសដៅនាំចេញពេញមួយឆ្នាំដែលបានគ្រោងទុក ៤-៥% ដោយការនាំចេញកសិផលកសិកម្ម-ឧស្សាហកម្ម គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញក្នុងខែមិថុនា ដែលមានតម្លៃ ២៦,៥៥៣.១លានដុល្លារអាមេរិក កើនឡើង១១,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់ការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន នាយកដ្ឋានកសិកម្មបានបង្ហាញពីការនាំចេញជាង ១លានតោនចំពោះផ្លែឈើស្រស់របស់ថៃដែលនាំចេញទៅកាន់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺស្មើនឹង ១.១៦លានតោន គិតជាទឹកប្រាក់ជាង ៩២ពាន់លានបាត ដែលក្នុងនោះទុរេនថៃបាននាំចេញជាង ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៧២ពាន់លានបាត។ ដោយសារការមានទំនុកចិត្តលើគុណភាព រសជាតិ និងតម្លៃកសិផលថៃដល់អ្នកប្រើប្រាស់ចិន បានជួយនិងសម្រួលដល់សហគ្រិនដែលនាំចេញផ្លែឈើស្រស់របស់ថៃទៅប្រទេសចិនបានកាន់តែប្រសើរ។ បច្ចុប្បន្នការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១៕
ប្រែសម្រួល៖ គង់ សំអូន
ប្រភព៖ naewna
ចុចអាន៖ រកឃើញបុរសជនជាតិថៃឆ្លងជំងឺអុតស្វាមានដំបៅនៅលើប្រដាប់ភេទ បន្ទាប់ពីរួមភេទរយៈ ៧ថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ