Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពចិន ប្រកាស ត្រៀមខ្លួនធ្វើសង្គ្រាម រួចរាល់ហើយ!

បានផុស

នៅ

សារ “ត្រៀមខ្លួនធ្វើសង្គ្រាម!” ត្រូវបានបង្ហោះកាលពីថ្ងៃសុក្រទី ២៩ ខែកក្កដា ដោយក្រុមទី ៨០ នៃកងទ័ពរំដោះប្រជាជនចិន (PLA) ខណៈកំពុងមានភាពតានតឹងខ្លាំងជុំវិញដំណើរទស្សនកិច្ចរបស់ ប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Global Times, សារសង្គ្រាមរបស់កងទ័ពចិននេះ បានទទួលការចុច Like ជាង ៣០០ ០០០ដង ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ ដែលធ្វើឲ្យទាហានចិន​ កាន់តែមានទឹកចិត្ត។

សារនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន ហើយក្រោយមក រូបភាពនៃការបង្ហោះនេះត្រូវបានចែកចាយនៅលើ Twitter។

ការប្រកាសថា ប្រទេសចិនត្រៀមខ្លួនធ្វើសង្រ្គាម បានកើតឡើងក្រោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ធ្វើឲ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីការពិភាក្សាអំពីដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi នឹងដឹកនាំគណៈប្រតិភូសភាជាផ្លូវការ មកកាន់តំបន់អាស៊ីនៅថ្ងៃសៅរ៍នេះ បើទោះបីជាគេមិនច្បាស់ថាតើ ដំណើរនេះនឹងរួមបញ្ចូលទាំងការឈប់សំចតនៅកោះ តៃវ៉ាន់ ​ដែរឬក៏អត់ក៏ដោយ។

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi

អាមេរិកបាន​ ដាក់​ដំណើរ​ទស្សនកិច្ច​នៅកោះ​តៃវ៉ាន់​ ស្ថិតក្នុងភាពមិនច្បាស់លាស់។ ការធ្វើ​ទស្សនកិច្ច​នេះ ​នឹង​រួម​មាន​ដំណើរ​​ទៅ​កាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ីដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី និង​សិង្ហបុរី។

គណៈប្រតិភូរបស់លោកស្រី Pelosi នឹងចាកចេញនៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំសភា មុនពេលឈប់សម្រាកពេញមួយខែខែសីហា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Euro Weekly News

ចុចអាន៖ រុស្ស៊ី បញ្ជាក់ជំហរ ចំពោះគោលការណ៍ចិនតែមួយ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២១ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២៣ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម