ព័ត៌មានជាតិ
ក្រសួង ស្នើអភិបាលរាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយការព្យាបាលអ្នកជំងឺកូវីដតាមផ្ទះឱ្យបានទូលំទូលាយថែមទៀត
ក្រសួងសុខាភិបាល បានស្នើឱ្យលោកអភិបាលធានី-ខេត្ត បង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់សាធារណជន អំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ខណៈបច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទះច្រើន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានឱ្យដឹងនៅក្នុងសេចក្តីជូនព័ត៌មានចុះកាលពីយប់ថ្ងៃទី២៩ កក្កដាថាយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លើរបាយការណ៍ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ នៃ គ.ប.ក។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួង សុខាភិបាលបានដាក់ឲ្យអនុវត្តនូវវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូរីដ១៩- គ្មានរោគសញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ ដូចមានចែងក្នុងប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ដោយប្រជាពលរដ្ឋភាគច្រើនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯង ទទួលបានលទ្ធផលវិជ្ជមានហើយជាករណីស្រាល និងបានជ្រើសរើសយកការព្យាបាលនៅពាមផ្ទះ។ ដូច្នេះ ដើម្បីបង្កើនការអប់រំនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្រសួងសុខាភិបាលបានរៀបចំសេចក្តីសង្ខេបនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូរីដ ១៩ នៅតាមផ្ទះ (ដូចមានជូនភ្ជាប់មកជាមួយ) ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្ត។
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦ ៧០៦ ករណី, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៤៦៩ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់៕
ដោយ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន