សេដ្ឋកិច្ច
រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្របាន៣,៤% តាមរយៈកម្មវិធីឧបត្ថម្ភប្រាក់ដល់គ្រួសារងាយរងគ្រោះពីវិបត្តិកូវីដ
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ ២,៧ ភាគរយ ក្នុងឆ្នាំ ២០២០ និង ៣,៤ ភាគរយ ក្នុងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់រាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/poorid_cards_are_handed_to_people_in_oddar_meanchey_province_on_december_22._banteay_meanchey_provincial_administration.jpg)
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា លទ្ធផលនៃការវាយតម្លៃនេះបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានផ្តល់ផលវិជ្ជមានជាច្រើន។ កម្មវិធីនេះបានចូលរួមចំណែកសម្រួលជីវភាពរបស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង បំណុល ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ ថ្នាំសង្កូវ និងការអប់រំកូនចៅ។
កម្មវិធីនេះក៏បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាពចំនួន ០,៥៧ ភាគរយក្នុងឆ្នាំ ២០២០ និង ០,៦២ ភាគរយ ក្នុងឆ្នាំ ២០២១ និងកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ ២.៧ ភាគរយ ក្នុងឆ្នាំ ២០២០ និង ៣,៤ ភាគរយក្នុងឆ្នាំ ២០២១។
បើតាមសេចប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២០ ដែលមានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៦៨ ម៉ឺនគ្រួសារ។
ក្រោយពីបានអនុវត្តរយៈពេលប្រមាណ ២ ឆ្នាំ កម្មវិធីនេះបានចំណាយថវិកាសរុបប្រមាណជាង ៧០០ លានដុល្លារ ដោយទទួលបានការសាទរពីអ្នកទទួលផល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។
កាលពីថ្ងៃទី ២៧ ខែកក្កដា លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្ពោធផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/07/1-2-1-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?