ព័ត៌មានអន្ដរជាតិ
លោក Zelensky ៖ កប៉ាល់ដឹកគ្រាប់ធញ្ញជាតិត្រៀមចេញដំណើរការដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា កប៉ាល់ទីមួយកំពុងផ្ទុកគ្រាប់ធញ្ញជាតិនៅឯកំពង់ផែ Chornomorsk ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។

លោក Zelensky បានគូសបញ្ជាក់ថា “នាវានេះនឹងនាំមកនូវក្តីសង្ឃឹមដល់ការដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក មិនមែនត្រឹមតែគ្រាប់ធញ្ញជាតិនោះទេ ហើយវាក៏ជាការការពារការខ្វះខាតស្បៀងអាហារ ក៏ដូចជាភាពអត់ឃ្លាន និងចលាចលនយោបាយនៅក្នុងប្រទេសដែលត្រូវការផលិតផលម្ហូបអាហារ” ។
លោក Zelenskyy បាននិយាយថា “នាវាទីមួយនេះគឺជានាវាប្រទេសតួកគេ ហើយវាក៏ជាការបង្ហាញផងដែរថា កំពង់ផែបានចាប់ផ្តើមដំណើរការឡើងវិញហើយ ។ ប៉ុន្តែការនាំចេញគ្រាប់ធញ្ញជាតិនាពេលនេះក៏មិនអាចបន្តចេញដំណើរបានដែរ ប្រសិនបើសង្រ្គាមនៅតែអូសបន្លាយទៀត” ។

ជាចុងក្រោយលោក Zelensky បញ្ជាក់ថា “ភាគីរបស់យើងបានរៀបចំដំណើរការនេះយ៉ាងពេញលេញ ហើយយើងបានបញ្ជូនសញ្ញាទាំងអស់ទៅកាន់ដៃគូរបស់យើងរួចហើយដូចជា អង្គការសហប្រជាជាតិ និងប្រទេសតួកគី ហើយយោធារបស់យើងនឹងធានានូវស្ថានភាពសន្តិសុខចំពោះការដឹកជញ្ជូននេះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត