Connect with us

កីឡា

គ្រូព្រះខ័នរាជស្វាយរៀង សន្យាយកលទ្ធផលល្អពេលប៉ះអង្គរថាយហ្គឺរ រសៀលនេះ ឱ្យដូចរដូវកាលមុន

បានផុស

នៅ

គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor សន្យាថានឹងយកលទ្ធផលល្អពេលប៉ះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ឱ្យដូចរដូវកាលមុន ក្នុងជំនួប​សប្ដាហ៍​ទី ​១៣ នៃ​លី​គ​រសៀល​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Conor Nestor បាន​និយាយថា​៖ «​ពួកយើង​សន្យាថា ​នឹង​ប្រឹងប្រែង​យក​លទ្ធផល​ល្អ ឱ្យ​ដូច​ការប្រកួត​ដែល​យើង​ប៉ះ​គេ​នៅទីនេះ​រដូវ​កាល​មុន ច្បាស់​ណាស់​យើង​មិនអាច​បាន​លទ្ធផល​បែប​នោះ ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​។​» និយាយ​ដូចនេះ បន្ទាប់ពី​រដូវ​កាល​មុន ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ដល់​ទឹកដី​ក្នុង​លទ្ធផល ២-៥ ខណៈ​នៅ​រដូវ​កាល​នេះ​វិញ កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​យកឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៤-១ ផងដែរ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

«​វា​គ្មាន​លេស​អ្វី​សម្រាប់​ពួកយើង ដោយ​ពុំ​អាច​លេង​ការប្រកួត​បាន​នៅ​ថ្ងៃអាទិត្យ​។ CPL ហាក់​មិន​ស្មើភាព​ឡើយ​ដោយ​យើង​មាន​ពេល​ត្រឹម ៣ ​ថ្ងៃ​ដើម្បី​រៀបចំ ប៉ុន្តែ​ក្រុម​មួយទៀត​មាន​ពេល​រៀបចំ​ដល់​ទៅ ៧ ​ថ្ងៃ តែ​យ៉ាងណាក៏ដោយ​មិនមាន​លេស​ណាមួយ​ចំពោះ​ការប្រកួត​ថ្ងៃ​សៅរ៍​នេះឡើយ​។​» លោក Conor បាន​បន្ថែម​ជុំវិញ​ការ​សម្រាក​បាន​តិច​ថ្ងៃ ក្រោយ​ទើប​បញ្ចប់​បេសកកម្ម​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​បញ្ជាក់ថា​ការប្រកួត​រវាង ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ម្ចាស់ផ្ទះ អង្គ​រថា​យ​ហ្គឺ​រ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣៖៤៥ ​នាទី​រសៀល​នេះ នា​កីឡដ្ឋាន​ហនុមាន​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម