ព័ត៌មានជាតិ
បញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាអាចនឹងលើកឡើងក្នុងកិច្ចប្រជុំអាយឆា
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-ICHR) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញរយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតំណាងកម្ពុជាប្រចាំ ICHR និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ទាំងអស់ប្រចាំ អាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។
លោកជំទាវ អ៊ុច និពន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជា បានឱ្យដឹងថា អាយឆា-ICHR គឺជាគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាយន្តការមួយរបស់អាស៊ាន ក្នុងការលើកកម្ពស់ការពារសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ហើយប្រទេសដែលជាជិកអាយឆា គឺមាន១០ ប្រទេស រួមទាំងកម្ពុជា ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសទាំងអស់ រួមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។

បើតាមលោកស្រី អ៊ុច និពន្ធ កិច្ចប្រជុំនេះ នឹងពិនិត្យមើលទៅលើ៖
ទី១. របាយការណ៍ប្រចាំឆ្នាំ របស់អាយឆា។
ទី២. ទៅលើសកម្មភាពអាទិភាពរបស់់អាយឆា ឆ្នាំ២០២៣។
ទី៣. លើរបាយការណ៍វឌ្ឍនៈភាព នៃឯកសារទស្សទាន របស់អាយឆា២០១៩ ដល់២០២២។
ទី៤. លើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិជនជាតិដើមភាគតិច បម្រែបម្រួលអា កាសធាតុ អំពីហឹង្សាលើកុមារ ទឹកស្អាត។

លោកស្រីអះអាងថា នៅថ្ងៃចុងក្រោយ នៃកិច្ចប្រជុំ គឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក កែវ រ៉េមី ក្នុងនាមប្រធានអាយឆា នឹងជួបជាមួយអគ្គលេខាធិការអាស៊ាននៅពេលព្រឹក ហើយនៅពេលរសៀល នឹងដឹកនាំប្រតិភូអាឆា នៃប្រទេសទាំង១០ រួមទាំងលេខាធិការអាស៊ានផង ដើម្បីចូលជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស។
ឆ្លើយតបអ្នកសារព័ត៌មាន ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលទើបតែត្រូវបានប្រហារជីវិតមនុស្ស៤ នាក់កាលពីពេលថ្មីៗនេះ លោកស្រីអះអាងថា បញ្ហានេះមិនមាននៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំទេ។
លោកស្រីប្រាប់ថា ដូចអ្វីដែលយើងបានដឹងហើយ ថ្មីៗនេះមានការប្រហាជីវិត សកម្មជនប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយក្រសួងការបរទេស ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ហើយជំហររបស់អាយឆាកម្ពុជា គឺគាំទ្រទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ប៉ុន្តែដោយឡែកនៅក្នុងកិច្ចប្រជុំនេះ ករណីនេះមិនក្នង របៀបវារៈទេ ប៉ុន្តែប្រសិនបើមានការលើកឡើងពីសមាជិកណាមួយ គឺអាចនឹងមានការពិភាក្សាខ្លះដែរ៕
អត្ថបទ៖ កោះកែវ

-
KPT+៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់