Connect with us

ព័ត៌មានជាតិ

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០

បានផុស

នៅ

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ដែលមានលោក ឡុង សុផាត ជាប្រធាន បានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងញត្តិនោះ បានសរសេរថា ក្នុងនាមសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសហព័ន្ធ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន សកម្មជន សមាជិក-សមាជិកាទាំងអស់ របស់សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា សូមធ្វើការគាំទ្រទាំងស្រុង ចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី ២៨  ខែកក្កដា ឆ្នាំ ២០២២  ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី  មាត្រា១០២ថ្មី  មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិទាំងមូល។

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការធ្វើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ធម្មនុញ្ញបន្ថែមនាពេលនេះ ពិតជាបានធ្វើឡើងក្នុងគោលបំណងជាឧត្តមប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារ និងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដែលជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

សូមអានញត្តិគាំទ្រ ដូចខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥០ វិនាទី មុន

Ryan Garcia នឹង​ឡើង​សង្វៀន​វិញ​ក្នុងការប្រកួតជាផ្លូវការនៅខែឧសភា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

កិច្ចព្រមព្រៀង​ហាម៉ាស-​អ៊ីស្រាអែល៖ ជនជាតិ​ប៉ាឡេស្ទីនត្រូវ​អនុញ្ញាត​ឲ្យត្រឡប់​ទៅ​ហ្គាហ្សា​ស្ទ្រីបវិញ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រាក់ចំណេញឧស្សាហកម្មចិន​ បន្តធ្លាក់ចុះ​ក្នុងឆ្នាំ​២០២៤ ពោលគឺ ៣ ឆ្នាំជាប់​ៗគ្នា​

សេដ្ឋកិច្ច១៥ នាទីutes មុន

ធនាគារ ABA និងក្រុមហ៊ុន Charge+ Cambodia បានសហការដើម្បីសម្រួលការទូទាត់ប្រាក់ និងជំរុញកំណើនស្ថានីយសាកថ្មរថយន្តអគ្គិសនី

ព័ត៌មានជាតិ១៧ នាទីutes មុន

ប.ស.ស ៖ អ្នកបម្រើការងារក្នុងផ្ទះ មានសិទ្ធិទទួលបានការគាំពារពី ប.ស.ស ទាំងបីផ្នែក ដូចកម្មករ-និយោជិតដែរ

Sokha Hotels

ព័ត៌មានពេញនិយម