Connect with us

កីឡា

U-18 នារី​កម្ពុជា បញ្ចប់​បេសកកម្ម​ពានរង្វាន់ AFF U-18 Women’s ជាមួយ​កំណត់ត្រា​លើកដំបូង​

បានផុស

នៅ

ក្រុមបាល់ទាត់ U-18 នារី​កម្ពុជា បានបញ្ចប់​បេសកកម្ម​ប្រកួត​ពានរង្វាន់​ជើងឯក​នារី​អាស៊ាន​អាយុ​ក្រោម ១៨​ឆ្នាំ (AFF U-18 Women’s Championship 2022) ជា​ផ្លូវការ​ហើយ​នា​ថ្ងៃទី​៣០ ខែកក្កដា នេះ ដោយ​ភ្ជាប់​ជាមួយ​កំណត់ត្រា​។

ជាមួយនឹង​ថ្ងៃ​បំពេញបេសកកម្ម​ចុងក្រោយ U-18 កម្ពុជា បាន​ប្រកួត​ជាមួយ U-18 នារី​សិង្ហ​បុរី ហើយ​លទ្ធផល​បញ្ចប់ទៅ​ដោយ​ស្មើគ្នា ១-១​។ ការប្រកួត​នេះ​នៅ​វគ្គ​ទី​១ ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​បាល់​បានឡើយ ដោយបាន​ត្រឹម​ស្មើគ្នា ០-០ ប៉ុន្តែ​ចូលដល់​វគ្គ​ទី​២ ទើប​គ្រាប់​បាល់​កើតឡើង ដោយ U-18 នារី​កម្ពុជា នាំមុខ​មុន​ស៊ុត​ចូល​ដោយ​កីឡាការិនី វ៉ុ​ន ស្រីនូ​។ យ៉ាងណាមិញ U-18 នារី​សិង្ហ​បុរី បាន​ទាត់​តាម​ស្មើ​នៅ​នាទី​៧៩ ដោយ​កីឡាការិនី Nurzaherra Maisarah Rostam ដែលជា​គ្រាប់​កំណត់​លទ្ធផល​ស្មើគ្នា ១-១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ស្មើ​នេះ​ធ្វើឱ្យ U-18 នារី​កម្ពុជា បញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​៤ ក្នុង​ពូ​ល ដែល​នេះ​ជា​កំណត់ត្រា​ថ្មី ក្នុងការ​បង្ហាញខ្លួន​លើកដំបូង លើ​ពាន​កម្រិត​តំបន់​ហើយ​ទទួលបាន​ពិន្ទុ ដ្បិត​ភាគច្រើន នៅក្នុង​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​តែងតែ​ខកខាន​ក្នុង​ការរក​ពិន្ទុ​។

​ឈរ​នៅ​លេខ​៤ ក្រោយ​ប្រកួត ៤​ដង បរាជ័យ ៣​ដង ស្មើ ១​ដង និង​មិនដែល​ឈ្នះ មាន ១​ពិន្ទុ​។ ឈរលើ សិង្ហ​បុរី ដោយសារ កម្ពុជា របូត​គ្រាប់​បាល់​តិចជាង ពោលគឺ កម្ពុជា របូត​គ្រាប់​បាល់ ១២​គ្រាប់ ខណៈ សិង្ហ​បុរី របូត​គ្រាប់​បាល់ ១៦​គ្រាប់៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម