កីឡា
ព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ដោយកក់ក្ដៅ ៤-០ បន្តកាន់កាប់កំពូលតារាង ១៣សប្ដាហ៍ជាប់ៗគ្នា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តជ័យជម្នះក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយយកឈ្នះអង្គរថាយហ្គឺរ ០-៤ ក្នុងជំនួបសប្ដាហ៍ទី១៣ នៃជុំទី២ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៣:៤៥នាទីរសៀល ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងដ៏ល្អ ដោយចាប់ផ្ដើមបានតែ ៧នាទីក៏អាចរកគ្រាប់បាល់បានជាការទែតចូលទីដោយកីឡាករកម្ពស់ខ្ពស់ និងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេសម្រាប់ក្រុម គឺកីឡាករ Marcus Haber។ លទ្ធផល ០-១ ក៏បានរក្សាដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ អង្គរថាយហ្គឺរ ដែលជាម្ចាស់ផ្ទះបានព្យាយាមដាក់សម្ទុះកាន់តែខ្លាំង ដើម្បីរកគ្រាប់បាល់តាមស្មើ យ៉ាងណាមិញមិនអាចធ្វើបានសម្រេចឡើយ។ ព្រះខ័នរាជស្វាយរៀង ដែលព្យាយាមលេងជាមួយនឹងទំនុកចិត្ត បានរកគ្រាប់បាល់ទី២ បានសម្រេចនៅនាទី៦៧ ដោយកីឡាករ Victor Blasco។ ជិតចប់ការប្រកួតទៅហើយ កីឡាករវ័យក្មេង មិន រតនៈ បានបន្ថែមគ្រាប់ទី៣ ឱ្យព្រះខ័នរាជស្វាយរៀង នៅនាទី៩០+១។ មិនទាន់អស់ចិត្ត កីឡាករ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់ទី៤ បានសម្រេចបន្ទាប់ពីជាពីរបួស ហើយបានរក្សាលទ្ធផល ០-៤ នេះដល់ចប់ការប្រកួត។

ព្រះខ័នរាជស្វាយរៀង កាន់កាប់កំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី១៣ ដោយបន្ថែមដល់ ៣៥ពិន្ទុ។
ដោយឡែកប្រកួតដែលមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុក ‘កម្ពុជាថ្មី’ គីរីវង់សុខសែនជ័យ វិញបានរងបរាជ័យក្រោមថ្វីជើងបឹងកេត ដោយលទ្ធផល ០-៤។ វគ្គទី១ បឹងកេត នាំមុខ គីរីវង់ ០-១ លុះចូលដល់វគ្គទី២ បឹងកេត បន្ថែម ៣គ្រាប់បន្ថែមទៀត៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច