ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការងារអប់រំ គឺជាការងាររបស់យើងទាំងអស់គ្នា ដើម្បីកែប្រែជោគវាសនាកុមារ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការងារអប់រំគឺជាការងាររបស់យើងទាំងអស់គ្នា ដើម្បីការអប់រំរួម សាមគ្គីគ្នាដើម្បីអនាគតកុមារ កែប្រែជោគវាសនា និងក្តីសុបិន្តកុមារឱ្យក្លាយជាការពិត តាមរយៈការអប់រំ និងធានាថាគ្មានកុមារណាម្នាក់ត្រូវស្ថិតនៅក្រៅប្រព័ន្ធអប់រំ ក្រៅសាលារៀន ឬបោះបង់ចោលសិក្សាឡើយ។
ថ្លែងក្នុងសន្និបាត និងសិក្ខាសាលាអប់រំស្តីពី “អភិបាលកិច្ចនិងភាព ជាអ្នកដឹកនាំអប់រំក្នុងយុគសម័យទំនើប” នៅថ្ងៃទី ៣០ ខែកក្កដា លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យើងត្រូវចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍន៍គុណសម្បទាសិស្សានុសិស្សនូវចំណេះដឹងជំនាញទេពកោសល្យច្នៃប្រឌិត បំណិនសតវត្សទី២១ គុណសម្បទាពលរដ្ឋសាកល និងក្រមសីលធម៌ប្រកបដោយមនសិការស្នេហាជាតិ ដើម្បីក្លាយជាអ្នកដឹកនាំសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការការអភិវឌ្ឍន៍ធនធានមនុស្សគឺជាការវិនិយោគរយៈពេលវែងរបស់សង្គមជាតិនឹងត្រូវការចូលរួមជាចាំបាច់នូវការការពារថែទាំ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានដើម្បីធានាថា ធនធានមនុស្សដែលផលិតយើងផលិតបានឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោក។
នៅក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីសូមលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួង អប់រំ យុវជន និងកីឡានៅកាន់តែសកម្មថែមទៀតតាមរយៈការបង្កើតការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន និងធ្វើជាដៃគូសន្ទនាលើបញ្ហាប្រឈមនឹងលើនវានវត្តន៍ក្នុងវិស័យអប់រំ ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណធម៌ ភាពធន់ភាពឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាតំបន់ និងសាកលលោក។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានអាយុកាលជាង ២ឆ្នាំនេះមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងកំពុងធ្វើការជិតស្និទ្ធជាមួយក្រសួងអបរំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ។
លោកបានបន្តថា សហព័ន្ធសេវាអប់រំនៅកម្ពុជា បានធ្វើការងារជាច្រើនដើម្បីជួយដល់បណ្តាសមាជិក ដែលរួមមានសាលាចំណេះទូទៅកម្រិតមត្តេយ្យ បឋម និងមធ្យម សាលាភាសា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល និងក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។ សកម្មភាពទាំងនោះរួមមាន ការសម្របសម្រួលការចាក់វ៉ាក់សាំងជូនដល់គ្រូ សិស្សានុសិស្ស ការរកប្រភពហិរញ្ញប្បទាន បច្ចេកវិទ្យាក្នុងការបង្រៀនតាមអនឡាញដើម្បីឱ្យមានបំនណិនឌីជីថល ការបង្កើតការផ្លាស់ប្តូរទស្សនកិច្ចសាលាទៅវិញទៅមកដើម្បីរៀនសូត្រពីគ្នា ចែករម្លែកគោលនយោបាយ បទពិសោធន៍ និងវិធីសាស្ត្របណ្តុះបណ្តាល។
លោកបានបញ្ជាក់ថា បេសកកម្មរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាគឺលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសវិស័យឯកជនឱ្យកាន់តែប្រសើរឡើងឱ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។ទិសដៅបន្ទាប់របស់សហព័ន្ធគឺការកសាងសមត្ថភាពអភិវឌ្ឍសាលារៀនធ្វើយ៉ាងម៉េចឱ្យគ្រឹះស្ថានឯកជនទាំងអស់ ផ្តល់សេវាអប់រំកាន់តែមានគុណភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៩ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ