Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាចក្រវាលថៃ ២០២២ មានប្រវត្តិចេញពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត

បានផុស

នៅ

រាជិនី​សម្រស់របស់ថៃ ​Anna Sueangam-iam ដែលទើបគ្រងមកុដបវរកញ្ញា Miss Universe Thailand ឆ្នាំនេះ ធ្លាប់មានប្រវត្តិចូលប្រកួតវិស័យសម្រស់ជាច្រើនលើក និងជាក្មេងស្រីម្នាក់ដែលធំធាត់ឡើងពីគំនរសំរាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បវរកញ្ញា Anna Sueangam-iam វ័យ ២៣ឆ្នាំ ដណ្ដើមជយលាភីឯកបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ មិនមែនដោយសារសំណាងនោះទេ ប៉ុន្តែ​ដោយ​សារ​នាងមានទាំង​រូបសម្រស់ សមត្ថភាព បទពិសោធន៍ ​និងឆន្ទៈដ៏មោះមុតរបស់​នាង​ផ្ទាល់។

តាមពិតទៅ មុនឈានជើងជាន់នៅលើឆាក Miss Universe Thailand បវរកញ្ញារូបនេះធ្លាប់ប្រឡូកក្នុងសង្វៀនសម្រស់ជាច្រើនដងមកហើយ ដែលក្នុងនោះនាងធ្លាប់ទទួលបានតំណែងឯក Miss Mobile Thailand 2018, ធ្លាប់​ចូល​ប្រកួត​បវរកញ្ញា​ថៃ​ឆ្នាំ ២០២០ និងធ្លាប់ជាម្ចាស់ជយលាភីលេខ២ ក្នុងកម្មវិធី Miss Thin Thai Ngam 2020 ថែមទៀតផង។

បន្ទាប់ពីចូលរួមប្រកួតកម្មវិធីសម្រស់នានា Anna បានប្រឡូកចូលវិស័យភាពយន្ត ដែលនាងគឺតារាសម្ដែងមួយរូបឱ្យទូរទស្សន៍ប៉ុស្តិ័លេខ ៨។ ក្នុងនោះនាងធ្លាប់សម្ដែងក្នុងរឿង “Buang Bai Boon” និងរឿង “Waree” ។

ក្រៅពី​វិថី​សម្រស់ និងភាពយន្ត ម្ចាស់មកុដ Miss Universe Thailand រូបនេះ ត្រូវគេទម្លាយពីខ្សែជីវិត​តស៊ូ​ ជូរចត់របស់នាងកាលពីក្មេងផងដែរ។

បវរកញ្ញា Anna Sueangam-iam ជាក្មេងស្រីមួយរូបដែលធ្លាប់រស់នៅក្នុងគ្រួសារដែលមានជីវភាពមិនល្អនោះទេ។ នាងធំឡើងពីគំនរសំរាម ដោយមានឪពុកម្ដាយជាអ្នកប្រមូលសំរាម។ នាងរស់នៅកន្លែង​ចោល​សំរាម​តាំង​ពី​ក្មេង ហើយដោយសារឪពុកនិងម្តាយលែងលះគ្នា Anna ត្រូវរស់នៅជាមួយឪពុក។ ក្រោយមកដោយសារឪពុករបស់នាង មិនសូវបានមើលថែនាងដិតដល់ ទើបគាត់បញ្ជូននាងឱ្យទៅរស់នៅជាមួយជីដូនដែលជាដូនជីនៅឯវត្ត។ Anna រស់នៅជាមួយជីដូននៅវត្តតាំងពីរៀននៅបឋមសិក្សាដល់មធ្យមសិក្សា ដែលកាលណោះនាងធំធាត់ឡើងដោយសារចង្ហាន់សល់ពីព្រះសង្ឃ។

Anna និយាយាថានាង​មិន​បាន​គិត​ថា​នេះ​ជា​ឧបសគ្គ​ក្នុង​ជីវិត​របស់​នាង​ទាល់​តែ​សោះ។ នាងព្យាយាមរៀនសូត្រ រហូតអាចបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ពីមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ នៃសាកល​វិទ្យា​ល័​យ ​Kasetsart ។ មិនតែប៉ុណ្ណោះ Anna ជាសិស្សពូកែ ដែលទទួលបានលិខិតសរសើរ និង​មេដាយ​មាសពីសាលាទៀតផង។

ក្រោយពេលឡើងគ្រងមកុដជាបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ ប្រវត្តិតស៊ូរបស់បវរកញ្ញា Anna Sueangam-iam បាន​ក្លាយ​រឿងរ៉ាវជំរុញទឹកចិត្តទៅដល់មនុស្សជាច្រើន ឱ្យខិតខំជម្នះភាពលំបាក ដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេង សុទ្ធនិស្ស័យ បញ្ជាក់មូលហេតុមិនទៅប្រកួត Miss Eco International លើឆាកអន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

ព័ត៌មានជាតិ៤២ នាទីutes មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ២ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២២ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម